លោក នេត្រ ភក្រ្តា បានថ្លែងថា អ្វីដែលក្រសួងបានរៀបចំសម្របសម្រួលធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ គឺជាផ្នែកមួយចាំបាច់ដើម្បីធ្វើឱ្យមានសណ្តាប់ធ្នាប់ នៅក្នុងវិស័យសារព័ត៌មាន
ដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះរួមនឹងក្រុមការងារបានផ្តល់រទេះរុញចំនួន១០៨ ជូនដល់មណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពទាំង ៥៤ នៅទូទាំងខេត្ត
បន្តផលិតមាតិកាព័ត៌មានល្អៗបានកាន់តែច្រើនពាក់ព័ន្ធសុខភាពសាធារណៈ បម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀង អាហារូបត្ថម្ភ
ប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ មានសារៈសំខាន់ក្នុងការជួយជ្រោមជ្រែងឱ្យអ្នកសារព័ត៌មានដើរតួនាទីឈានមុខមួយក្នុងការបង្ការ
លោក នេត្រ ភក្ត្រា បានស្នើក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា គ្រុប ដាក់បញ្ចូលនូវសារប្រយុទ្ធប្រឆាំងគ្រឿងញៀនវិនាទីដំបូងនៃចម្រៀង ឬវីដេអូ ដើម្បីឱ្យអ្នកទស្សនាជៀសឱ្យផុតពីការប្រើប្រាស់គ្រឿងញៀន
«ការបម្រើសេវាសាធារណៈប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឆាប់រហ័សជូនដល់សាធារណជនជាកិច្ចការអាទិភាពមួយរបស់ក្រសួងព័ត៌មាន»។ នេះជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នេះក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំដើម្បីធ្វើបច្ចុប្បន្នភាពកម្រងសេវាសាធារណៈរបស់ក្រសួងព័ត៌មាននៅទីស្តីការក្រសួងព័ត៌មាន។ លោករដ្ឋមន្ត្រីបានណែនាំមន្ត្រី ក្រោមឱវាទត្រូវខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសាធារណៈឱ្យបានទាន់ពេលវេលា និងគ្មានភាពស្មុគស្មាញ តាមរយៈការពន្លឿននីតិវិធី និងបង្កភាពងាយស្រួលដល់អ្នកស្នើសុំសេវា។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានបាននិងកំពុងពង្រឹងការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈរបស់ក្រសួង ដើម្បីបង្កើនប្រសិទ្ធភាពផ្តល់សេវា ក៏ដូចជាដើម្បីពង្រឹងការងារគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យបានកាន់រឹងមាំបន្ថែមទៀតជាពិសេសការគ្រប់គ្រងការចេញបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានជាដើម។ គួរឱ្យដឹងថា ក្រសួងព័ត៌មានបានដាក់ឱ្យដំណើរការច្រកចេញចូលតែមួយរបស់ខ្លួននៅខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះជាមួយការបន្តធ្វើការកែទម្រង់លើការផ្តល់សេវាសាធារណៈឱ្យល្អប្រសើរ។...
វិស័យសុខា គឺគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលដាក់ចុះដើម្បីគិតគួរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ..