ក្រសួងការបរទេសទើបចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីជំនួបពិភាក្សាតាមទូរស័ព្ទរវាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេសកម្ពុជាលោក ប្រាក់ សុខុន ជាមួយរដ្ឋមន្ត្រីការបរទេសថៃលោក Maris Sangiampongsa ដែលបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែធ្នូ កន្លងទៅ។ ក្នុងសេចក្ដីប្រកាសនោះក្រសួងការបរទេសកម្ពុជាបញ្ជាក់ថាប្រមុខការទូតប្រទេសទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការពហុភាគីរវាងកម្ពុជា-ថៃ និងការប្ដេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដើម្បីជាប្រយោជន៍របស់ប្រទេសទាំងពីរ។ ក្រៅពីនេះក៏មានពិភាក្សាអំពីការរៀបចំសកម្មភាពរួមគ្នាដើម្បីរំលឹកខួបទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ ដែលនឹងរៀបចំនៅប្រទេសថៃក្នុងឆ្នាំ២០២៥ «ដើម្បីស្វែងរកមធ្យោបាយ និងវិធី ក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងធានាថាប្រជាជាតិទាំងពីកាន់តែទទួលបានវិបុលភាពរួមគ្នា និងភាពជាអ្នកជិតខាងល្អសម្រាប់ឆ្នាំខាងមុខ»។ ជាការកត់សម្គាល់ជំនួបរវាងរដ្ឋមន្ត្រីការបទេសទាំងពីរតាមទូរស័ព្ទពេលនេះធ្វើឡើងក្រោយពេលដែលអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន បានថ្លែងពាក់ព័ន្ធនឹងដែនដីកោះគុតដែលោកថាគឺជាដែនកោះរបស់ថៃ១០០ភាគរយ។ ទោះជាយ៉ាងក្នុងសេចក្ដីប្រកាសព័ត៌មានពីជំនួបតាមទូរស័ព្ទនេះពុំបានលើកឡើងពីបញ្ហាកោះគុតនោះទេតែមានចំណុចមួយបានលើកឡើងថា «ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និតដែលបានពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ«។ ចាប់តាំងពីមានការផ្ទុះឡើងនូវការជែកវែកញែកពីភាពជាម្ចាស់លើដែនដីកោះគុតមកទាំងភាគីរដ្ឋាភិបាលកម្ពុជា...
រដ្ឋមន្ត្រីការបរទេសកម្ពុជា-វៀតណាម បានជួបជជែកគ្នាអំពីការពង្រឹងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
ក្រោយត្រឡប់មកកាន់តំណែងរដ្ឋមន្ត្រីការបរទេស ម្ដងទៀត លោក ប្រាក់ សុខុន ត្រូវបានសម្ដេចធិបតី បានប្រគល់ភារកិច្ចបន្ថែមមួយទៀតជា នាយករដ្ឋមន្ត្រីស្ដីទី
ចិន ជាប្រទេសដំបូងគេដែលប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ចេញទៅធ្វើទស្សនកិច្ចនៅក្រៅប្រទេស បន្ទាប់ពីលោកបានវិលមកកាន់តំណែងចាស់នេះវិញ
ចែករំលែកបទពិសោធរបស់កម្ពុជាក្នុងការរួមចំណែកដល់សន្តិភាពពិភពលោក តាមរយៈការបញ្ជូនកងទ័ពមួកខៀវទៅចូលរួមក្នុង
ក្រសួងការបរទេស រៀបចំពិធីផ្ទេរ និងប្រកាសចូលកាន់តំណែងជាផ្លូវការរបស់លោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេស
សម្ដេចតេជោ៖ផ្អែកលើភាពជោគជ័យកន្លងមក លោក ប្រាក់ សុខុន ពិតជាស័ក្ដិសមនឹងតំណែងរដ្ឋមន្ត្រីការបរទេស