លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ បានមើលឃើញថា នៅក្នុងរយៈពេល៥ឆ្នាំ ខាងមុខ វិស័យពីរ នឹងមានការរីកចម្រើនខ្លាំង រួមចំណែកជួយសេដ្ឋកិច្ចសង្គម នៅកម្ពុជា...
លោក ឌិត ទីណា សង្កត់ធ្ងន់ថា «ខ្ញុំត្រូវការពេលមួយរួមផ្សំនឹងការកែប្រែឥរិយាបទរបស់អ្នកទាំងអស់គ្នា ទើបអាចសម្រេចកំណែទម្រង់ដ៏ធំនេះបាន»...
ដើម្បីជំរុញការប្រមូលទិញស្រូវ និងរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាល បានសម្រេចផ្តល់ថវិការបន្ថែមចំនួន ១០លានដុល្លារ លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍បទ និងកសិកម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ជួយប្រមូលទិញស្រូវពីកសិករតាមតម្លៃសមស្របជៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃស្រូវមានការប្រែប្រួលនៅតាមបណ្តាខេត្តផលិតស្រូវមួយចំនួន ជាពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបណ្តាលមកពីរដូវប្រមូលផលធំ ហើយមានការច្រូតកាត់ព្រមគ្នា ជាហេតុធ្វើឱ្យបរិមាណស្រូវ ដែលលក់មានចំនួនច្រើន ក្នុងពេលតែមួយ។ ការណ៍នេះធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវ ពុំអាចប្រមូលទិញស្រូវទាំងអស់នោះបាន...
រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា បានកោតសរសើរពងទាកូន នៅឃុំស្រែរនោង ខេត្តតាកែវថា មានឱជារសឆ្ងាញ់ ...
ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញកសិផលកសិកម្ម ទៅកាន់គោលដៅទីផ្សារក្រៅប្រទេសមានចំនួន ៣០៦ ៩៩៧២៣៨៩,០៨ ដុល្លារអាមេរិក...