គិតតែក្នុងខែសីហា ឆ្នាំ ២០២៤ វៀតណាមស្វាគមភ្ញៀវអន្តរជាតិចំនួន ១,៤៣ លាននាក់ ដោយកើនឡើងជាង ១៧ ភាគរយ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ការិយាល័យស្ថិតិវៀតណាមដែលចេញផ្សាយកាលពីថ្ងៃសុក្រ។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) នឹងសម្របសម្រួលជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ដើម្បីរៀបចំពិធីបុណ្យនេះ ដោយមានជំនួយពីស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិន សមាគមន៍បន្លែ និងផ្លែឈើវៀតណាម និងដៃគូចិនផ្សេងៗ។
GoTo Group បានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួននឹងបិទប្រតិបត្តិការក្នុងប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៦ ខែកញ្ញា តទៅ ចំពេលដែលក្រុមហ៊ុនត្រដាបត្រដួសក្នុងការប្រកួតប្រជែងទីផ្សារជាមួយក្រុមហ៊ុនធំៗផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia។
គិតត្រឹមថ្ងៃទី ៣០ ខែកក្កដា ការនាំចេញម្រេចបានឈានដល់ ៧៦៤,២ លានដុល្លារ។
តម្រូវការទីផ្សារនាំចេញសំខាន់ៗសម្រាប់វាយនភណ្ឌរបស់វៀតណាម រួមទាំងសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងចិន បានបង្ហាញពីកំណើនវិជ្ជមាន។ គិតតែក្នុងខែកក្កដា ចំណូលពីការនាំចេញវាយនភ័ណ្ឌបានឈានដល់ ៣,៧២ ប៊ីលានដុល្លារ ពោលគឺកើនឡើង ១៧,៦ ភាគរយ ធៀបនឹងខែមិថុនា។
ក្នុងបរិមាណនៃការនាំចេញនេះ វៀតណាមទទួលបានចំណូលប្រមាណ ៣,៨៥ ប៊ីលានដុល្លារ ដោយកើនឡើង ២១,៧ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំដូចគ្នា។
សហរដ្ឋអាមេរិក ចិន និងជប៉ុន គឺជាទីផ្សារសំខាន់សម្រាប់ផលិតផលកសិ-រុក្ខាប្រមាញ់-នេសាទរបស់វៀតណាម ដោយអាមេរិកនាំមុខគេលើការនាំចូល ហើយបន្ទាប់មកគឺចិន និងជប៉ុន។