រោងចក្រ Skoda ដែលមានសមត្ថភាពផលិតរថយន្ត ១២០ ០០០ គ្រឿង/ឆ្នាំ នឹងចាប់ផ្តើមផលិតរថយន្តម៉ាស៊ីនចំហេះខាងក្នុង សំដៅលើរថយន្តប្រើឥន្ធនៈ មុនពេលផ្លាស់ប្តូរទៅផលិតរថយន្តអគ្គិសនី ដោយក្រុមហ៊ុនមានផែនការនាំចេញផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារនៅអាស៊ីអាគ្នេយ៍។
ប្រធានសមាគមអ្នកម៉ៅការសំណង់វៀតណាម (VACC) លោក Nguyễn Quốc Hiệp បានសម្តែងការព្រួយបារម្ភអំពីរបៀបដែលតម្លៃដីកើនឡើងទាំងនេះ អាចប៉ះពាល់ដល់បរិយាកាសវិនិយោគរបស់វៀតណាម។
ក្នុងឆ្នាំ ២០២៤ វៀតណាមបាននាំចេញម្រេចគ្រប់ប្រភេទចំនួន ២៥០ ៦០០ តោន ដែលមានតម្លៃសរុបជាង ១,៣ ប៊ីលានដុល្លារ ក្នុងនោះ ការនាំចេញម្រេចខ្មៅមានចំនួន ១,១ ប៊ីលានដុល្លារ និងម្រេចស ២០០ លានដុល្លារ។
ក្នុងឆ្នាំ ២០២៤ វៀតណាមបាននាំចេញអង្ករជាង ៩ លានតោន ដោយរកចំណូលបាន ៥,៧៥ ប៊ីលានដុល្លារ។ នេះបង្ហាញពីកំណើន ១៣ ភាគរយ បើគិតពីបរិមាណ និង ២៣ ភាគរយ បើគិតពីចំណូល។
ចិនគឺជាដៃគូផ្គត់ផ្គង់វត្ថុធាតុដើម និងធនធានផ្សេងៗ សម្រាប់ឱ្យវៀតណាមប្រើប្រាស់យកទៅកែច្នៃសម្រាប់ផលិតផលក្នុងស្រុករបស់ខ្លួន។
ការល្មើសច្បាប់តិចតួចដូចជាបើកហួសភ្លើងក្រហម ឬបើកបរខុសផ្លូវ នឹងរងការពិន័យចន្លោះពី ១៥៧-២៣៦ ដុល្លារ ខណៈការល្មើសធ្ងន់ធ្ងរដូចជាការបើកបរមិនប្រុងប្រយ័ត្នបណ្ដាលឱ្យគ្រោះថ្នាក់ ឬប្រណាំងប្រជែងគ្នាខុសច្បាប់ នឹងរងការពិន័យចន្លោះពី ១ ៥៧៥ - ១៩៧០ ដុល្លារ។
ភាពតានតឹងពាណិជ្ជកម្ម និងជម្លោះភូមិសាស្ត្រនយោបាយនឹងក្លាយជាបញ្ហាប្រឈមចម្បងសម្រាប់ការនាំចេញកសិផលនៅឆ្នាំ ២០២៥ ក៏ប៉ុន្តែគោលដៅនាំចេញចំនួន ៨ ប៊ីលានដុល្លារ គឺអាចធ្វើទៅបាន។