សន្និសីទសន្តិសុខទីក្រុង Munich (MSC) ឆ្នាំ២០២៥ បានចាប់ផ្តើមហើយក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៥ ដោយទីកន្លែងរៀបចំគឺសណ្ឋាគារ Bayerischer Hof។ ឆ្នាំនេះ MSC គឺជាព្រឹត្តិការណ៍លើកទី៦១ហើយ ខណៈវានឹងបញ្ចប់ទៅវិញនៅថ្ងៃទី១៦ខែកុម្ភៈ ហើយវានៅតែជាវេទិកាពិភពលោកដ៏សំខាន់បំផុតមួយ សម្រាប់កិច្ចពិភាក្សាអំពីគោលនយោបាយសន្តិសុខអន្តរជាតិ។ សន្និសីទឆ្នាំ២០២៥នេះ ធ្វើឡើងស្របពេល ពិភពលោកកំពុងញាំញីដោយព្រឹត្តិការណ៍នយោបាយសំខាន់ៗ ដូចជាការចាប់ផ្តើមនៃរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក និងការបោះឆ្នោតសភាអាល្លឺម៉ង់ក្នុងខែកុម្ភៈនេះឯង។ មេដឹកនាំជាន់ខ្ពស់ជាង៥០០នាក់មកពីជាង៧០ប្រទេស នឹងចូលរួមក្នុងសន្និសីទឆ្នាំនេះ ហើយបុគ្គលដែលគេចាប់អារម្មណ៍បំផុតគឺ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy, អនុប្រធានាធិបតីអាមេរិក JD Vance និងមេដឹកនាំគណបក្សប្រឆាំងអាល្លឺម៉ង់ និងជាបេក្ខជនអធិការបតីដ៏មានសក្តានុពលគឺលោក Friedrich Merz។ គ្មានអ្វីត្រូវសង្ស័យឡើយ ប្រធានបទសំខាន់ឆ្នាំនេះ នឹងនៅតែជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដដែល ខណៈប្រធានបទធំផ្សេងទៀតមានដូចជា ទំនាក់ទំនងអាមេរិក-ចិន, ការគំរាមកំហែងសន្តិសុខទាក់ទងនឹងអាកាសធាតុ, តួនាទីរបស់អង្គការណាតូ និងសម្ព័ន្ធមិត្តផ្សេងទៀតនៅក្នុងពិភពលោកដែលកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។ ក្រៅពីសន្និសីទធំហើយនោះ ក៏នឹងមានជំនួបខាងក្រៅជាច្រើនផងដែរ ជាពិសេសគឺជំនួបរវាងគណៈប្រតិភូអាមេរិកនិងភាគីអ៊ុយក្រែន ដើម្បីពិភាក្សាគ្នាអំពីដំណោះស្រាយបញ្ចប់សង្គ្រាម ឈានឆ្ពោះទៅរកសន្តិភាព។ តាមសេចក្តីរាយការណ៍ថា...
រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ ករណីឃាតកម្មលើឈ្មោះ ឈឿង ឈឹង ជាអ្នកសារព័ត៌មាននៃអង្គភាព កម្ពុជាអភិវឌ្ឍន៍ ដែលប្រព្រឹត្តដោយជនល្មើសឈ្មោះ ស៊ី លឿយ
កម្ពុជា ទើបតែប្រារព្ធខួបទី ២០ នៃសន្និសីទ CamTESOL...
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គីតា...
សន្និសីទសាកល ក៏ជាការបង្ហាញពីភាពធន់របស់សហគមន៍នៃ...
ការលក់សរុបនៃម៉ូដែលនេះមានចំនួនរហូតទៅដល់ 3,164,967 គ្រឿង បើគិតមកត្រឹមថ្ងៃនេះ...
ក្រុមហ៊ុន អេសស៊ីជី (SCG) បានរៀបចំសន្និសីទ ESG ឆ្នាំ 2022 លើកដំបូងនៅក្នុងប្រទេសថៃ ដោយមានការចូលរួមពីវិស័យឯកជន និងរដ្ឋ សាធារណជន និងសម្ព័ន្ធអង្គការនៅលើពិភពលោក...