បើតាមលោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកសារនេះ គឺពិតជាមានសារៈសំខាន់...
សម្ដេចតេជោ ហ៊ុន សែន ត្រូវការពារកិត្តិយសរបស់សម្ដេច ហើយសម្រេចបញ្ចប់រឿងនេះ...
នៅក្រោយជំនួបពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ...
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានច្រានចោលការចេញលិខិតរបស់សារព័ត៌មាន VOD ដែលប្រើពាក្យសុំអធ្យាស្រ័យ និងសម្ដែងការសោកស្ដាយជំនួសឱ្យការសុំទោស។ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការនាប៉ុន្មាននាទីមុននេះ សម្ដេចតេជោបានសរសេរថា៖ «តើការប្រើពាក្យសោកស្តាយនិងសូម អធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ?ទុកជូនឯកឧត្តមផៃ សុីផានពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។ សម្ដេចតេជោ ហ៊ុន សែនបានបន្តថា៖ «ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង៤៤ឆ្នាំខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសទួកគីដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូនដែលកូននោះគឺ ហ៊ុន ម៉ាណែត ដែលគាត់ពុំបានដឹងរឿងអ្វីសោះ។ តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?»។ សម្ដេចតេជោ បានបញ្ជាក់ថា ដើម្បីកុំឲ្យវែងឆ្ងាយសម្ដេចសម្រេចមិនទទួលយកការសំដែងការសោកស្តាយ...
ដើម្បីបញ្ចប់នូវការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់....
តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិននាពេលនេះ បានផ្តល់...
ពិធីបដិសណ្ឋារកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងនៅវេលារសៀលថ្ងៃទី១០ ខែកុម្ភៈនេះ នៅក្នុងសាលនៃមហាវិមានប្រជាជនចិន