ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានអះអាងថា កម្ពុជា នឹងមានអគាររូបរាងគ្រាប់មីនធំជាងគេបំផុតក្នុងពិភពលោក។ លោក ហេង រតនា អះអាងដូច្នេះ តាមរយៈគណនីហ្វេសប៊ុកកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ លោកអគ្គនាយកស៊ីម៉ាក់រូបនេះ សរសេរដូច្នេះ៖«ព្រះរាជាណាចក្រកម្ពុជា នឹងមានអាគារដែលមានរូបរាងគ្រាប់មីនធំជាងគេបំផុតក្នុងពិភពលោក ដោយអាគារមានទំហំ១០៨ម៉ែត្រគុណនឹង១០៨ម៉ែត្រ និងកម្ពស់១៨ម៉ត្រ។ សំណង់នេះត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញបទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជដ្ឋាភិបាលកម្ពុជា ដែលអនុវត្តន៍គំរោងដោយអង្គភាពសុីម៉ាក់។ សំណង់អាគារនេះ នឹងចូលរួមលេីកកម្ពស់ទីតាំងសារមន្ទីរតេជោសន្តិភាព។»។ អគារមួយនេះ...
គោលបំណងនៃគម្រោង ដើម្បីកែលម្អបរិយាកាសអប់រំ បណ្តុះបណ្តាលសម្រាប់មន្រ្តីបុគ្គលិកដែលពាក់ព័ន្ធនឹងសកម្មភាព...