ការកាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះដែលមានស្រាប់ រំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ ៥០ លានគ្រួសារ ឬប្រជាជន ១៥០ លាននាក់ ដោយកាត់បន្ថយការចំណាយការប្រាក់គ្រួសារជាមធ្យមប្រហែល ១៥០ ប៊ីលានយន់/ឆ្នាំ ដែលវានឹងជំរុញការប្រើប្រាស់ និងការវិនិយោគប្រកបដោយប្រសិទ្ធភាព
យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ China Index Academy តម្លៃមធ្យមសម្រាប់ផ្ទះថ្មីនៅទូទាំងទីក្រុងចំនួន ១០០ របស់ចិនប្រចាំខែសីហា បានកើនឡើង ០,១១ ភាគរយ ដោយយឺតជាងកំណើន ០,៣ ភាគរយប្រចាំខែកក្កដា។
PDD Holdings គឺជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំមួយរបស់ចិន ដែលជួយជំរុញលំហូរទំនិញ និងការចំណាយរបស់ប្រជាជនក្នុងស្រុកជាមួយនឹងការលក់ទំនិញអនឡាញថោកៗ នៅពេលដែលសេដ្ឋកិច្ចចិនស្ថិតនៅក្នុងស្ថានភាពអួរអាប់។
កំណើនទិន្នផលរោងចក្ររបស់ប្រទេសចិនកាលពីខែកក្កដា បានធ្លាក់ចុះ និងតិចជាងការរំពឹងទុក ដែលជាសូចនាករថ្មីមួយទៀតដែលបង្ហាញថា ការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចចិនកំពុងយឺតយ៉ាវ ទោះបីរដ្ឋាភិបាលចិនដាក់ចេញវិធានការជំរុញផ្សេងៗក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ទិន្នន័យពីធនាគារប្រជាជនចិន ដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា ធនាគារចិន បានចេញប្រាក់កម្ចីថ្មីប្រមាណ ២៦០ ប៊ីលានយន់ (៣៦,២៨ លានដុល្លារ) ក្នុងខែកក្កដា ដោយធ្លាក់ចុះជិត ៨៨ ភាគរយ ពីខែមិថុនា និងតិចជាងការរំពឹងទុក ៤៥០ ប៊ីលានយន់ របស់អ្នកវិភាគ ខណៈជាទម្លាប់ ការផ្ដល់កម្ចីថ្មីនៅខែកក្កដាតែងតែមានតួលេខខ្សោយ។