នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានប្រកាសបើកឡើងវិញការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ។ ការប្រកាសនេះ គឺបន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានជួសជុលរួចរាល់នូវទីតាំងដែលមានហានិភ័យរបស់ប្រាសាទប្រែរូប។ ក្នុងន័យដើម្បីបន្ថែមបទពិសោធន៍ថ្មីជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា នឹងបើកឡើងវិញការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ គួររម្លឹកដែរថា ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលពង្រឹងខ្លោងទ្វារទី២ ខាងកើតប្រាសាទប្រែរូប ដែលទ្រុឌទ្រោមខ្លាំង កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសបានអនុវត្តការងារសំខាន់ចំនួនពីរ គឺជួសជុលពង្រឹងឡើងវិញតួប៉មឥដ្ឋដែលមានសភាពពុកផុយ...
លោក អន សុភាព បុរាណវិទូ ដែលកំពុងធ្វើកំណាយនៅខ្លោងទ្វារជ័យបាន...
សមុច្ច័យទទួលបានពីសប្បុរសជន ទាំងនៅក្នុងខេត្ត និងបណ្តាខេត្តនានា សរុបចំនួន ២១សមុច្ច័យ មាន ហូល អន្លួញ ស៊ឹង...
គេអាចសន្និដ្ឋានថា អាចកើតមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឬប្រហែលអាចជាមុននោះយូរផង។ ក្រោយមកប្រហែលជា...
ដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូប...
ការងារជួសជុលខឿនព្រះលានជល់ដំរីនេះ បែងចែកជាចំនួន ២ទីតាំង គឺA ស្ថិតនៅផ្នែកខាងជើង ប្រវែង ២០ម៉ែត្រ និង...
អណ្ដើកថ្ម ចំនួន០១ ធ្វើពីថ្មភក់ មានទំហំបណ្តោយ៥៧សង់ទីម៉ែត្រ ទទឹង៤៣សង់ទីម៉ែត្រ និងកម្រាស់២១សង់ទីម៉ែត្រ...