លោក ត្រាំ បាននិយាយក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា៖ «ឥឡូវនេះចិនអាចបន្តទិញប្រេងពីអ៊ីរ៉ង់។ សង្ឃឹមថាពួកគេនឹងទិញប្រេងឱ្យច្រើនពីសហរដ្ឋអាមេរិកយើងផងដែរ»។
វិនិយោគិនរំពឹងថា តម្លៃប្រេងអាចនឹងបន្តកើនឡើងទៀត ជាពិសេសប្រសិនបើអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ដែលរួមចំណែក ១/៥ នៃលំហូរប្រេងឆៅសកល។
សហរដ្ឋអាមេរិកកំពុងរៀបចំជម្លៀសបុគ្គលិកនៅស្ថានទូតអ៊ីរ៉ាក់របស់ខ្លួន ដោយសារតែកំណើនកាន់តែខ្លាំងនៃក្ដីបារម្ភផ្នែកសន្តិសុខនៅមជ្ឈិមបូព៌ា។
កាលពីខែកុម្ភៈ លោក ត្រាំ បានចាប់ផ្ដើមឡើងវិញ នូវយុទ្ធនាការកិច្ចប្រឹងប្រែងទប់ស្កាត់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ឱ្យដល់សូន្យ។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសដាក់ទណ្ឌកម្មថ្មីលើការនាំចេញប្រេងរបស់អ៊ីរ៉ង់កាលពីថ្ងៃពុធ