គម្រោងបឈ្ឈប់ការនាំចូលអង្កររបស់ឥណ្ឌូណេស៊ីប្រហែលជាមិនអាចធ្វើបានយូរទេ នៅពេលការប្រែប្រួលអាកាសធាតុបង្កបញ្ហាដល់សន្តិសុខស្បៀងរបស់ប្រទេស។
ឥណ្ឌូណេស៊ីមានបំណងបង្កើនចំណែកនៃថាមពលកកើតឡើងវិញ ក្រោមផែនការផ្គត់ផ្គង់អគ្គិសនីថ្មីរបស់ខ្លួនក្នុងរយៈពេល ១០ ឆ្នាំខាងមុខ
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានផ្តួចផ្តើមកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃ ដើម្បីបង្កើនគុណភាពនៃសុខភាពសាធារណៈ និងកាត់បន្ថយករណីជំងឺដែលអាចការពារបាន។
លោកថ្លែងនៅទីក្រុងហ្សាកាតា កាលពីថ្ងៃពុធថា៖ «វាមានសារៈសំខាន់ណាស់ដែលយើងធ្វើពិពិធកម្មផលិតផលរបស់យើង ដោយផ្តោតលើទំនិញដែលសហរដ្ឋអាមេរិកមិនផលិត»។
ជញ្ជាំងបាំងទឹកសមុទ្រនេះ មានគោលបំណងការពារវាលស្រែនៅតាមបណ្ដោយឆ្នេរសមុទ្រភាគខាងជើងនៃកោះជ្វា ខណៈប្រជាជនឥណ្ឌូណេស៊ីព្រួយបារម្ភពីការកើនឡើងនៃកម្រិតនីវ៉ូទឹកសមុទ្រ ដែលធ្ងន់ធ្ងរទៅៗដោយសារការប្រែប្រួលអាកាសធាតុ។
វាមានសារៈសំខាន់ណាស់ក្នុងការគេចចេញពីអន្ទាក់ប្រាក់ចំណូលមធ្យម ដើម្បីសម្រេចបាននូវចក្ខុវិស័យ «Golden Indonesia» ដែលកំណត់គោលដៅឱ្យប្រទេសមានអធិបតេយ្យភាពត្រឹមត្រូវ ជឿនលឿន យុត្តិធម៌ និងវិបុលភាព ត្រឹមឆ្នាំ ២០៤៥។
ថវិកាដែលនៅសល់ពីការកាត់បន្ថយថវិកាសម្រាប់ស្ថាប័នរដ្ឋាភិបាល អាចប្រើប្រាស់សម្រាប់ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈមួយចំនួនដូចជាទំនប់វារីអគ្គិសនី ការអភិវឌ្ឍន៍ និងជួសជុលសាលារៀនរាប់ម៉ឺន និងជាពិសេស កម្មវិធីអាហារបំប៉នឥតគិតថ្លៃ (MBG) របស់ឥណ្ឌូណេស៊ី។