ក្នុងឱកាសដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងជម្រាបលា, លោកស្រី Colonne Appuhamilage Chaminda Inoka Colonne ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំកម្ពុជាដែលចប់អាណត្តិការងារ បានប្តេជ្ញាក្នុងការបន្តជួយផ្សព្វផ្សាយអំពីសក្ដានុពលកម្ពុជាដល់ប្រជាជនស្រីលង្កា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាននៃជំនួបចេញផ្សាយលើបណ្ដាញទំនាក់ទំនងសម្ដេចនាយករដ្ឋមន្ត្រី។ ក្នុងឱកាសនៃជំនួបជម្រាបលានាថ្ងៃទី២២ ខែកក្កដា នេះ លោកស្រីឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគោរពជម្រាបជូនសម្ដេចធិបតីអំពីកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា ដែលបានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍...
ការប្ញេជ្ញាចិត្តរបស់លោកស្រីឯកអគ្គរដ្ឋទូតស្រីលង្កានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជា...