ម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង និងជាមន្ត្រីយោធាម្នាក់ ដែលដកកាំភ្លើងខ្លីពីចង្កេះបញ្ចូលគ្រាប់ រួចវាយទៅលើសន្តិសុខម្នាក់ បណ្ដាលឲ្យរងបួសបែកក្បាលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ច្រឹក ស៊ីណា ភេទប្រុស អាយុ២៩ឆ្នាំ ជាសន្តិសុខក្រុមហ៊ុនសាវែនស្តា។ ចំណែកជនបង្កមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេគ្រាន់តែដឹងថា ជាមន្ត្រីយោធាម្នាក់។ តាមការបង្ហើបបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់មន្ទីរពេទ្យបានហៅជនរងគ្រោះមកសួរនាំ ពេលនោះ ក៏មានការប្រកែកគ្នាបន្តិចបន្តួច។ ភ្លាមនោះជនបង្កបានដកកាំភ្លើងពីចង្កេះបញ្ចូលគ្រាប់និងវាយក្បាលជនរងគ្រោះ បណ្ដាលឲ្យរងរបួសដេកដួលនឹងដីតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងឃាត់ខ្លួនជនបង្កយកទៅសួរនាំ។ គរបញ្ជាក់ថា...
បុរសវ័យចំណាស់ម្នាក់ក្រោយពីបានស្រាចូលខ្លួន បានកែប្រែនិស័យពី...