ប្រទេសនេះនាំចូលអង្កររាប់លានតោនក្នុងមួយឆ្នាំៗ។
ការពង្រឹងលើការធ្វើទំនើបកម្មក្នុងវិស័យកសិកម្មរបស់ឥណ្ឌូណេស៊ី ធ្វើឡើងខណៈប្រទេសនេះពឹងផ្អែកខ្លាំងលើស្បៀងនាំចូល រួមទាំងអង្ករ ដែលជាស្បៀងចម្បងសម្រាប់ប្រជាជន។
អ្នកជំនាញកសិកម្ម និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យកសិកម្ម Bogor (IPB) នៃប្រទេសឥណ្ឌូណេស៊ី លោក Dwi Andreas Santosa បានលើកឡើងថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូកូ វីដូដូ បានចំណាយប្រាក់ប្រមាណ ១៥,២២ ប៊ីលានដុល្លារ សម្រាប់គំនិតផ្តួចផ្តើមសន្តិសុខស្បៀងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប៉ុន្តែប្រទេសនៅតែពឹងផ្អែកខ្លាំងលើស្បៀងនាំចូល។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។