លោក Pichai បានមានប្រសាសន៍ថា ការវិនិយោគបរទេសចូលថៃ នឹងជួយធ្វើឱ្យកំណើនសេដ្ឋកិច្ចខិតទៅកាន់តែខិតនឹងកំណើនគោលដៅ ៣-៣,៥ ភាគរយ។
ក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងកាលពីថ្ងៃអង្គារថា ការនាំចេញរបស់ថៃនៅខែមករា បានកើនឡើងប្រមាណ ១៣,៦ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ ដល់ ២៥,២៧ ប៊ីលានដុល្លារ ដែលជាកំណើន៧ខែជាប់ៗគ្នា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។ អគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម (TPSO) លោក Poonpong Naiyanapakorn បានលើកឡើងថា កំណើននៃការនាំចេញ បណ្ដាលមកពីសន្ទុះសេដ្ឋកិច្ចតាមបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ អតិផរណាមានស្ថិរភាព និងសកម្មភាពផលិតកម្មកើនឡើងនៅទូទាំងវិស័យជាច្រើន។ ទោះបីជាភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកលជុំវិញការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មបរទេសរបស់សហរដ្ឋអាមេរិកក៏ដោយ...
រដ្ឋាភិបាលថៃគាំទ្រដល់ការបង្កើនការនាំចូលទំនិញចាំបាច់ពីសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយប្រទេសនេះ។