ទិន្នន័យចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយការិយាល័យស្ថិតិទូទៅវៀតណាម (GSO) បានឱ្យដឹងថា វៀតណាមបានកត់ត្រាអតិរេកពាណិជ្ជកម្មជាង ៣ ប៊ីលានដុល្លារ កាលពីខែមករា ខណៈទំហំពាណិជ្ជកម្មនាំចេញ និងនាំចូល បានធ្លាក់ចុះ ១០,៥ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។ ការនាំចេញមានតម្លៃជិត ៣៣,១ ប៊ីលានដុល្លារ ធ្លាក់ចុះ ៤,៣ ក្នុងអត្រាប្រចាំឆ្នាំ ខណៈការនាំចូលវិញ បានធ្លាក់ចុះ ២,៦...
ភាពខ្លាំងនៃការនាំចេញរបស់វៀតណាម ត្រូវបានអ្នកជំនាញគូសភ្ជាប់ទៅនឹងកត្តាជាច្រើន រួមទាំងកំណើននៃផលិតផលនាំចេញ គួបផ្សំនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគីផ្សេងៗ។