រដ្ឋមន្ត្រីសម្របសម្រួលនៃក្រសួងដែនសមុទ្រ និងកិច្ចការវិនិយោគ លោក Luhut Pandjaitan បានប្រាប់វេទិកា CCS កាលពីថ្ងៃពុធថា៖ «រដ្ឋាភិបាលឥណ្ឌូណេស៊ី ចង់បោះជំហានយ៉ាងលឿនលើការចាប់យក និងស្តុកកាបូន»។ លោកបន្តថា រដ្ឋាភិបាលនឹងចេញច្បាប់ផ្សេងៗ ដើម្បីធានាថាវិនិយោគិននឹងអាចអនុវត្តការវិនិយោគក្នុងគម្រោង CCS បានយ៉ាងឆាប់រហ័ស។
ល្បាយអគ្គិសនីដែលផលិតចេញពីធ្យូងថ្មនៅក្នុងប្រទេសនេះ បានកើនឡើងដល់ ៦១,៩ ភាគរយ នៅឆ្នាំ ២០២៣ ដោយកើនឡើងពី ៥៩,១ ភាគរយក្នុងឆ្នាំ ២០២២។
ប្រជាជនអាមេរិករាប់លាននាក់ទទួលរងនូវរលកកម្ដៅដ៏ក្ដៅគគុក ខណៈដែលសីតុណ្ហភាពបានកើនឡើងខ្ពស់កាលពីថ្ងៃអាទិត្យនៅទូទាំងសហរដ្ឋអាមេរិក ខណៈប្រជាជនមួយផ្នែកទៀតត្រូវបានបង្ខំឲ្យជម្លៀសចេញនៅទូទាំងកណ្ដាលតំបន់ភាគខាងលិច ដែលបណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ក្នុងទឹកជំនន់នៅរដ្ឋ South Dakota
ការសិក្សា ដែលមិនទាន់ឆ្លងកាត់ការពិនិត្យពីអ្នកជំនាញផ្សេងៗទៀត (Peer Review) របស់អង្គការអាមេរិក ការិយាល័យជាតិស្រាវជ្រាវសេដ្ឋកិច្ច (NBER) បាននិយាយថា ការកើនឡើងកំដៅ ១ អង្សារសេ (ធៀបនឹងកម្ដៅមុនសម័យបដិវត្តន៍ឧស្សាហកម្ម) នាំឱ្យផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក (GDP) ធ្លាក់ចុះរហូតដល់ ១២ ភាគរយ ដែលខ្ពស់ជាងការវិភាគកាលពីមុនៗឆ្ងាយ។
ធន់ទៅនឹងខ្យល់កន្ត្រាក់និងការប្រែប្រួលអាកាសធាតុដើម្បីចៀសវាងនូវការខូចខាត....
ADB បានបន្តប្រែក្លាយជា ធនាគារ អាកាសធាតុសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក
នៅឯវេទិកាអន្តរជាតិ ទេសរដ្ឋមន្រ្តី លី ធុជ និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានលើកឡើង អំពីតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបានរំលេចថា រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងកិច្ចការពារធនធានធម្មជាតិ និងប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ គួរជម្រាបថា តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងអំឡុងពេលនៃអង្គសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ...