ស្ថានភាពទូទៅនៅទូទាំងប្រទេសកម្ពុជា រួមទាំងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ មិនមានសកម្មភាពប្រមូលផ្តុំ ឬចលនាណាមួយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាបានកើតឡើង ដូចការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមនោះឡើយ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋនៅតែប្រកបរបរ និងការងារជាធម្មតាក្នុងជីវភាពប្រចាំថ្ងៃ ខណៈដែលនៅតាមដងផ្លូវ និងទីសាធារណៈនានា មានសភាពស្ងប់ស្ងាត់ មិនមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ។ សភាពការណ៍បែបនេះ អ្នកនាំពាក្យក្រសួងការពារជាតិចាត់ទុកថា គឺបង្ហាញពីបរាជ័យដ៏អាម៉ាស់របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស។ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ឱ្យដឹងថា លទ្ធផលនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញអំពីភាពបរាជ័យដ៏អាម៉ាស់ជាថ្មីរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលតែងមានគំនិតទុច្ចរិតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា...
កុំឱ្យជឿព័ត៌មានដែលប្រឌិតឡើងដោយក្រុមMMOឱ្យសោះជុំវិញករណីបាត់ឧទ្ធម្ភាគចក្រយោធានេះ
កម្ពុជា-ចិន បង្ហាញការប្តេជ្ញាចិត្តនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការបន្តធ្វើសមយុទ្ធនិងការហ្វឹកហ្វឺនរួមគ្នា ខណៈអ្នកវិភាគនយោបាយបានលើកឡើងថា មកដល់ពេលនេះកម្ពុជាចាំបាច់ត្រូវតែធ្វើទំនើបកម្មវិស័យការពារជាតិរបស់ខ្លួន និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីកម្ពុជា។ ការប្តេជ្ញានេះ សម្រេចឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត និងលោក វ៉ាង យី សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស, និងជារដ្ឋមន្រ្តីការបរទេស កាលពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ...
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអះអាងថា ការអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន...
ឯកឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បាន
លោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យការពារជាតិ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យធ្វើការបំភ្លឺ...
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចក្ខុវិស័យការពារជាតិរបស់កម្ពុជា គឺផ្អែកលើស្មារតី២សំខាន់ៗ...