ក្នុងគោលបំណងបំផុសដល់ស្រទាប់មហាជន និងសិស្សនិស្សិត រាជធានី-ខេត្ត ដើម្បីលើកកម្ពស់បច្ចេកទេស និងវាស់ស្ទង់សមត្ថភាពរបស់កីឡាករ កីឡាការិនី
សម្ភារកីឡាវាយកូនឃ្លីលើតុ ដែលជាជំនួយឧបត្ថម្ភពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ី ត្រូវបានដឹកជញ្ជូនមក ដល់សាលកីឡាវាយកូនឃ្លី...
កីឡាវាយកូនឃ្លីលើតុជាប្រភេទកីឡាមួយក្នុងចំណោម១២ប្រភេទ ដែលនឹងចេញទៅហាត់នៅប្រទេសចិនរយៈពេល៣ខែដើម្បីពង្រឹងសមត្ថភាពសម្រាប់ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២១នេះ។ លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយឃ្លីលើតុកម្ពុជា បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងតាមសារអេឡិចត្រូនិចតេលេក្រាមថា សហព័ន្ធមានគម្រោងបញ្ជូនកីឡាករ៥នាក់ និងកីឡាការិនី៣នាក់ ចូលរួមប្រកួតប្រជែងលើ៦វិញ្ញាសា គឺឯកត្តជន វាយគូ និងក្រុម បុរស-នារី ដែលតាមគម្រោងសហព័ន្ធមានផែនការពង្រឹងលើវិញ្ញាសាជាក្រុម។ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ យើងមិនទាន់អាចហ្វឹកហាត់លក្ខណៈប្រមូលផ្តុំបាននៅឡើយ ដោយបច្ចុប្បន្នក្រុមកីឡាករកីឡាការិនីកំពុងបំបែកការហ្វឹហាត់នៅតាមផ្ទះរៀងៗខ្លួនដោយគ្រាន់តែត្រួតពិនិត្យការហ្វឹកហាត់តាមប្រព័ន្ធអនឡាញ។ អត្ថបទ៖ វិសិទ្ធ