ប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ មានសារៈសំខាន់ក្នុងការជួយជ្រោមជ្រែងឱ្យអ្នកសារព័ត៌មានដើរតួនាទីឈានមុខមួយក្នុងការបង្ការ
លោក នេត្រ ភក្ត្រា បានស្នើក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា គ្រុប ដាក់បញ្ចូលនូវសារប្រយុទ្ធប្រឆាំងគ្រឿងញៀនវិនាទីដំបូងនៃចម្រៀង ឬវីដេអូ ដើម្បីឱ្យអ្នកទស្សនាជៀសឱ្យផុតពីការប្រើប្រាស់គ្រឿងញៀន
លោកថា បច្ចេកវិទ្យាបានបើកឱកាសដល់អ្នកប្រើប្រាស់អ៊ីនធឺណិតបង្កើតមាតិកាជាច្រើន ...
ភាគីពាក់ព័ន្ធ៖ កម្ពុជាត្រូវមាន“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ដើម្បីលើកតម្លៃ និងជំនឿទុកចិត្តលើវិជ្ជាជីវៈសារព័ត៌មាន
«ការបម្រើសេវាសាធារណៈប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឆាប់រហ័សជូនដល់សាធារណជនជាកិច្ចការអាទិភាពមួយរបស់ក្រសួងព័ត៌មាន»។ នេះជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នេះក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំដើម្បីធ្វើបច្ចុប្បន្នភាពកម្រងសេវាសាធារណៈរបស់ក្រសួងព័ត៌មាននៅទីស្តីការក្រសួងព័ត៌មាន។ លោករដ្ឋមន្ត្រីបានណែនាំមន្ត្រី ក្រោមឱវាទត្រូវខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសាធារណៈឱ្យបានទាន់ពេលវេលា និងគ្មានភាពស្មុគស្មាញ តាមរយៈការពន្លឿននីតិវិធី និងបង្កភាពងាយស្រួលដល់អ្នកស្នើសុំសេវា។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានបាននិងកំពុងពង្រឹងការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈរបស់ក្រសួង ដើម្បីបង្កើនប្រសិទ្ធភាពផ្តល់សេវា ក៏ដូចជាដើម្បីពង្រឹងការងារគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យបានកាន់រឹងមាំបន្ថែមទៀតជាពិសេសការគ្រប់គ្រងការចេញបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានជាដើម។ គួរឱ្យដឹងថា ក្រសួងព័ត៌មានបានដាក់ឱ្យដំណើរការច្រកចេញចូលតែមួយរបស់ខ្លួននៅខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះជាមួយការបន្តធ្វើការកែទម្រង់លើការផ្តល់សេវាសាធារណៈឱ្យល្អប្រសើរ។...
ដាក់ពាក្យបណ្ដឹងមកក្រសួងបាន ដើម្បីក្រសួងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមានចំពោះជនខិលខូចទាំងនោះ...
«អ្នកសារព័ត៌មានមិនត្រូវដើរតួនាទីជំនួសឱ្យអាជ្ញាធរមានសមត្ថកិច្ច ឬជំនួសតុលាការឡើយ»។ នេះ គឺជាការក្រើនរំឮកជាថ្មីម្តងទៀតរបស់លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។ ការក្រើនរំឮកនេះ គឺបន្ទាប់ពីនៅក្នុងរយៈពេល៦ខែ នៅក្នុងឆ្នាំ២០២៤នេះ អ្នកសារព័ត៌មានដែលបានប្រព្រឹត្តកំហុសវិជ្ជាជីវៈ ហើយព្រមទទួលស្គាល់កំហុសនោះ មានចំនួនសរុប ៦ករណី ដោយធ្វើការសុំទោសជាផ្លូវការ និងព្រមកែប្រែធ្វើឱ្យប្រសើរឡើងតាមក្រមសីលធម៌។ បញ្ជាក់ប្រាប់«កម្ពុជាថ្មី»នៅព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ទេព អស្នារិទ្ធ បានចាត់ទុកការព្រមទទួលស្គាល់កំហុស និងកែប្រែកំហុសរបស់អ្នកសារព័ត៌មានទាំងនេះថា គឺជាទង្វើត្រឹមត្រូវក្នុងការអនុវត្តតួនាទី...