ការអប់រំពីអនាម័យជាប្រចាំនៅតាមសាលារៀន នឹងធ្វើឱ្យកុមារមានការផ្លាស់ប្តូរទៅរករបៀបរស់នៅ...
អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូចូលរួមប្រើប្រាស់ថ្នាលទិន្នន័យ សាលាឌីជីថល ដើម្បីជាប្រយោជន៍ក្នុងការរស់នៅ ការរៀនសូត្រ និងការស្វែងរកចំណេះដឹងបន្ថែម ក៏ដូចជាចែករំលែកធនធានចំណេះដឹងនានា។ សាលាឌីជីថល ជាសាលារៀននិម្មិតសម្រាប់គ្រូបង្រៀន និងអ្នកជំនាញធ្វើការចែករំលែកចំណេះដឹង សិស្សអាចស្វ័យសិក្សាបានដោយខ្លួនឯងនៅលើសាលាឌីជីថល ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់រហូតដល់ជាង ៩ ម៉ឺននាក់ ដែលចម្រុះដោយឯកសារជាច្រើនប្រភេទ និងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់។ អ្នកអាចស្វែងរកឯកសារស្រាវជ្រាវ និងទស្សនាវីដេអូមេរៀន ព្រមទាំងអាចបង្កើតសាលារៀន និងបញ្ចូលមេរៀនបានដោយឥតគិតថ្លៃ។...
នៅទីស្តីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជូនដំណើរ លើកទឹកចិត្ត និងផ្តល់អនុសាសន៍ដល់អត្តពលិក ចាប់ឱកាស ក្នុងការប្រកួតកីឡាអូឡាំពិកហ្គេមលើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ពិធីនេះ មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង ប្រតិភូកីឡាចូលរួមការប្រកួតកីឡាអូឡាំពិកហ្គេមលើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង មន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាអត្តពលកម្ម កីឡាករជម្រើសជាតិអត្តពលកម្ម និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណ...
សិស្សផ្នែកអប់រំបច្ចេកទេស ៣៣៧ នាក់ ទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ក្រោមអធិបតីភាព ឧកញ៉ា មហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ព្រះបាទសម្តេចព្រះបមនាថ នរោត្តម សីហមុនី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ កម្មវិធីដ៏មានអត្ថន័យនិងសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណង ១. ការរៀបចំពិធីជាឧឡារឹក គឺការប្រគល់សញ្ញាបត្របច្ចេកទេស...
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា...
លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយតំណាងអាជ្ញាធរជាតិអប្សរា និងក្លិបទេសចរណ៍ខេត្តសៀមរាប ដើម្បីត្រៀមបង្កើតដំណើរទស្សនកិច្ចសិក្សាឈ្វេងយល់ប្រវត្តិក្បាច់គុនខ្មែរ ដែលមានឆ្លាក់នៅលើជញ្ជាំងប្រាង្គប្រាសាទនានា ខេត្តសៀមរាប។ នេះបើតាមការផ្ដល់ព័ត៌មានពី ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះ។ ដំណើរទស្សនកិច្ចសិក្សាមានគោលបំណង បំផុសស្មារតីដល់កីឡាករ កីឡាការិនីក្បាច់គុនខ្មែរ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ...
ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកពីប្រវត្តិនៃភាសា និង...