ព័ត៌មានជាតិ១ year ago
ប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ជឿថាសម្ដេចធិបតី នឹងដឹកនាំកម្ពុជារីកចម្រើនគ្រប់វិស័យ
ប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ABC) លោក JENS Ruebber ជឿថាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជានឹងបន្តមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្ថែមទៀត។ ប្រធាន(EU-ABC) មានជំនឿបែបនេះ នៅក្នុងឱកាសដែលនាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនារសៀលថ្ងៃទី២៤ ខែតុលា ។ ជាកិច្ចចាប់ផ្ដើម សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់លោក JENS Ruebbert ប្រធាន EU-ABC ដែលបានដឹកនាំគណៈប្រតិភូតំណាងក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុប ដែលមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ...