កាសែត Yomiuri បានរាយការណ៍នៅថ្ងៃសុក្រផងដែរថា ក្រុមហ៊ុន Mitsubishi Motors ពិចារណាមិនចូលរួម ដោយបារម្ភថា ខ្លួនពិបាកនឹងជះឥទ្ធិពលលើការសម្រេចចិត្តគ្រប់គ្រងណាមួយ ព្រោះតែទំហំក្រុមហ៊ុនរបស់ខ្លួនតូច។
ក្រោមលទ្ធភាពនៃការរួមបញ្ចូលគ្នា ក្រុមហ៊ុនទាំង ២ ចង់ឱ្យការលក់រួមគ្នាឈានដល់ ៣០ ទ្រីលានយ៉េន (១៩១ ប៊ីលានដុល្លារ) និងប្រាក់ចំណេញប្រតិបត្តិការលើសពី ៣ ទ្រីលានយ៉េន។