ព័ត៌មានអន្ដរជាតិ៣ សប្តាហ៍ ago
BYD ច្រានចោលរបាយការណ៍ដែលថា កម្មករសាងសង់រោងចក្រខ្លួននៅប្រេស៊ីល ធ្វើការដូចទាសករ
អ្នកនាំពាក្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានច្រានចោលរបាយការណ៍អាជ្ញាធរប្រេស៊ីលដែលថា កម្មករចិននៅការដ្ឋានសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី BYD ក្នុងប្រទេសប្រេស៊ីល ធ្វើការ និងរស់នៅក្នុងលក្ខខណ្ឌ «ដូចជាទាសករ»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។ លោក Li Yunfei បានជំទាស់ខ្លាំងៗក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ដែលបង្ហោះលើបណ្តាញសង្គម Weibo របស់លោក ដោយថា៖ «ដើម្បីលាបពណ៌ម៉ាកយីហោចិន លាបពណ៌ចិន និងប៉ុនប៉ងធ្វើឱ្យខូចចំណងមិត្តភាពរវាងចិន និងប្រេស៊ីល យើងបានមើលឃើញពីរបៀបដែលកម្លាំងបរទេសពាក់ព័ន្ធបានចូលរួមព្យាបាទ និងលាបពណ៌ដោយចេតនា»។ ក្នុងការបង្ហោះដដែលរបស់លោក...