ក្នុងទំហំទ្រព្យសម្បត្តិប្រមាណ ៤,២ ប៊ីលានដុល្លារ (គិតត្រឹមខែតុលា ២០២៤) លោក Vuong ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីប្រាក់រាប់ពាន់លានដុល្លាររបស់វៀតណាមដំបូងគេនៅឆ្នាំ ២០១៣ និងជាម្ចាស់ក្រុមហ៊ុនពហុវិស័យដ៏ធំបំផុតមួយរបស់ប្រទេស គឺ Vingroup ដែលរកស៊ីលើវិស័យអចលនទ្រព្យ សុខាភិបាល បច្ចេកវិទ្យា ការលក់រាយ សេវាកម្ម សណ្ធាគារ និងវិស័យអប់រំជាដើម។
យោងតាមការចុះផ្សាយរបស់កាសែតវៀតណាម Viet Nam News ការបោះជំហានថ្មីនេះរំពឹងថានឹងបង្កើនការងារជាច្រើនសម្រាប់ពលកម្មក្នុងស្រុកឥណ្ឌូណេស៊ី បន្ថែមពីលើការប្ដេជ្ញាចិត្តពង្រីកវត្តមានក្នុងតំបន់របស់ VinFast ក៏ដូចជាគាំទ្រដល់ឧស្សាហកម្មរថយន្តអគ្គិសនីដែលកំពុងរីកចម្រើនរបស់ឥណ្ឌូណេស៊ី។
គេមើលឃើញថា ការបោះជំហានយ៉ាងដូច្នេះរបស់ VINFAST បានគូសបញ្ជាក់ពីមហិច្ឆិតានៃការចាប់ផ្តើមអាជីវកម្ម ដើម្បីប្រកួតប្រជែងក្នុងតំបន់ជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអន្តរជាតិផ្សេងៗទៀត ខណៈទីផ្សាររថយន្តអគ្គិសនីកំពុងមានការប្រកួតប្រជែងខ្លាំង។
ក្រុមហ៊ុន VinFast បានប្រកាសនៅឆ្នាំ ២០២២ ថា ខ្លួននឹងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) និងអាគុយនៅសហរដ្ឋអាមេរិក ក្នុងសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ ១៥០ ០០០ គ្រឿង ដោយស្វែងរកការទាញផលប្រយោជន៍ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលបៃដិន ដែលបញ្ចេញឧបត្ថម្ភធនសម្រាប់រថយន្ត EV ផលិតនៅអាមេរិក។
សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (DFC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast ឥឡូវនេះមានមូលធននីយកម្មទីផ្សារខ្ពស់បំផុតទី ៣ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តពិភពលោក
ភាគហ៊ុនរបស់ក្រុមហ៊ុនឡានអគ្គិសនីវៀតណាម VinFast Auto បានធ្លាក់ចុះមកនៅតម្លៃត្រឹមតែ ១៥.៤០ ដុល្លារ ប៉ុណ្ណោះកាលពីថ្ងៃសុក្រ