ក្នុងទំហំទ្រព្យសម្បត្តិប្រមាណ ៤,២ ប៊ីលានដុល្លារ (គិតត្រឹមខែតុលា ២០២៤) លោក Vuong ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីប្រាក់រាប់ពាន់លានដុល្លាររបស់វៀតណាមដំបូងគេនៅឆ្នាំ ២០១៣ និងជាម្ចាស់ក្រុមហ៊ុនពហុវិស័យដ៏ធំបំផុតមួយរបស់ប្រទេស គឺ Vingroup ដែលរកស៊ីលើវិស័យអចលនទ្រព្យ សុខាភិបាល បច្ចេកវិទ្យា ការលក់រាយ សេវាកម្ម សណ្ធាគារ និងវិស័យអប់រំជាដើម។
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា កម្ពុជា មិនទាន់មានតម្រូវការឱ្យក្រុមហ៊ុនបរទេសមកធ្វើការវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីអគ្គិសនីនៅកម្ពុជានោះទេ។ សម្តេចសង្កត់ធ្ងន់ថា មកដល់ម៉ោងនេះ គោលដៅរបស់រដ្ឋាភិបាលអាណត្តិទី៧ គឺត្រូវតែយកចិត្តទុកដាក់ក្នុងការជួយពលរដ្ឋប្រកបរបររត់ម៉ូតូឌុប ម៉ូតូកង់បី នៅក្រៅប្រព័ន្ធឱ្យបានល្អ។ ការលើកឡើងរបស់សម្តេចនេះ ធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន នារសៀលថ្ងៃទី១៦ ធ្នូ ២០២៣។ សម្តេចបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ពលរដ្ឋដែលប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី នៅកម្ពុជាដូច្នេះថា សូមកុំព្រួយបារម្ភពុំមានការអនុញ្ញាតឱ្យបើកក្រុមហ៊ុនតាក់ស៊ីអគ្គិសនីនោះទេ។ ផ្ទុយទៅវិញ សម្តេចបានឱ្យដឹងថា រាជរដ្ឋាភិបាល បានរៀបចំគោលនយោបាយជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាជួយដល់ពលរដ្ឋរស់នៅ និងប្រកបការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងអាណត្តិទី៧នេះ។...