រដ្ឋបាលស្រុកសំឡូត អំពាវនាវពលរដ្ឋដែលរស់នៅផ្នែកខាងក្រោមតាមបណ្តាដងស្ទឹងគ្រញូង និងស្ទឹងសង្កែ ទាំងអស់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះស្ថានភាពទឹក បើសិនជាមេឃនៅតែបន្តធ្លាក់ភ្លៀង ព្រោះបច្ចុប្បន្ននេះទាំងលំនៅដ្ឋានមួយចំនួនក៏ដូចជាផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានលេចលង់ដោយអន្លើ។ រដ្ឋបាលស្រុកសំឡូត ក៏បានឱ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់បន្តជាប់ៗគ្នា នៅតំបន់ជាប់ព្រំដែន ចំណុចក្បាលស្ទឹង ក្នុងស្រុកសំឡូត បានធ្វើឱ្យទឹកជំនន់ជន់លិចផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រ ភូមិអូរតាទៀក ឃុំតាតោក និងបន្តហូរធ្លាក់ចូលតាមបណ្តាអូរធំៗ ដោយឡែកស្ទឹងក្រញូងមានការហក់កើនឡើងលឿន។ ប្រភពពីមន្ត្រីរដ្ឋបាលស្រុកសំឡូត បានបញ្ជាក់ថា ចាប់តាំងពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រនៃស្រុកសំឡូត មានភ្លៀងធ្លាក់កម្រិតខ្ពស់ រហូតបណ្តាលឱ្យទឹកតាមបណ្តាអូរធំៗ...
ក្រុងបាត់ដំបង កំពុងប្រឈមនឹងភក់ជ្រាំ...
ចេកណាំវ៉ា អាចធ្វើអ្វីៗបានច្រើនមុខ តែអាជីវករថា លក់មិនសូវបានថ្លៃ...
កសិករ ត្អួញត្អែរ ឆ្នាំនេះតម្លៃម្ទេសអាចម៍សត្វធ្លាក់ចុះខ្លាំង បើធៀបឆ្នាំ២០២៣...
ប្រភពត្រីបឹងទន្លេសាបខេត្តបាត់ដំបង អាចបំពេញតម្រូវការសិប្បកម្មផលិតទឹកត្រីទាំង ៦ ទីតាំង ក្នុងខេត្ត...
កាលពីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់...
ជុំវិញករណីដែលម្ចាស់ផ្ទះប្តឹងទៅសមត្ថកិច្ចថា មានការបាត់បង់លុយកាក់រាប់ម៉ឺនដុល្លារ នៅពេលនេះសមត្ថកិច្ច...