មិនខុសពីបណ្តាខេត្តភាគឦសានផ្សេងទៀត ខេត្តមណ្ឌលគិរីមានវិសាលភាពធនធានធម្មជាតិ......
រមៀតភ្លើង ត្រូវបានពលរដ្ឋជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរីដាំតាមដីវាលតាមរដូវ.....
បរិក្ខារប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចថ្មីមួយបានដាក់សម្ពោធឱ្យដំណើរការក្នុងក្រុងសែនមនោរម្យ.....
ជនជាតិដើមភាគតិចពូនងក្នុងខេត្តមណ្ឌលគិរី បានចេះត្បាញឧបករណ៍ម្យ៉ាងតជំនាន់ពីដូនតា....
ពូជត្រឡាចម្យ៉ាងត្រូវបានពលរដ្ឋជនជាតិដើមភាគតិចពូនងក្នុងខេត្តមណ្ឌលគិរី......
ដំរីព្រៃមួយក្បាល ទម្ងន់ប្រមាណ ៣តោន ប្រទះឃើញដេក ស្លាប់នៅ ខេត្តមណ្ឌលគីរី ...
ជ្រូកកណ្តុរត្រូវបានពលរដ្ឋជនជាតិភាគតិចពូនងក្នុងខេត្តមណ្ឌលគិរីចិញ្ចឹមជាលក្ខណៈគ្រួសារ។ ក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ការចិញ្ចឹមជ្រូកកណ្ដុរស្ទើរតែមានគ្រប់ខ្នងផ្ទះ ខណៈសហគមន៍បានអះអាងតម្លៃជ្រូកកណ្តុរកាន់តែមានហាងឆេងខ្ពស់ ដោយសារកំណើនអ្នកទេសចរមកលេងខេត្តមណ្ឌលគិរី។ លោក មុន្នី ប៊ុនសែន អនុប្រធានគណៈកម្មការសហគមន៍ជនជាតិភាគតិចពូនងនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ បានប្រាប់ថា ជ្រូកកណ្តុរត្រូវបានពលរដ្ឋជនជាតិដើមភាគតិចចិញ្ចឹមជាលក្ខណៈគ្រួសារតាមតិចតាមច្រើន ស្ទើរតែគ្រប់ខ្នងផ្ទះ។ ជ្រូកកណ្តុរដែលចិញ្ចឹមតាមបែបធម្មជាតិទទួលការពេញនិយមជាមួយរសជាតិឆ្ងាញ់ ស្របពេលតម្រូវការកើនឡើងធ្វើឲ្យតម្លៃក៏លក់បានថ្លៃជាងមុន។ លោក មុន្នី ប៊ុនសែន បានលើកឡើងភាពខុសគ្នាជ្រូកកណ្តុរគឺរូបរាងតូច មានរោមច្រើន ខ្លាញ់តិច។ តម្លៃអាចលក់បានមួយគីឡូ...