អាជ្ញាធរស្រុកពួក ខេត្តសៀមរាប បានជំរុញឱ្យប្រជាពលរដ្ឋម្ចាស់ដីត្រូវចូលរួមសហការជាមួយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីជួយពន្លឿនការចុះវាស់វែងដីធ្លីឲ្យបានលឿន។ អាជ្ញាធរ បានជំរុញបែបនេះ នៅក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅ ក្នុងភូមិគោកព្នៅ.ភូមិអន្តង្គន់.ភូមិតាកាំ.ភូមិត្នោតជ្រុំ.ភូមិតាស្នេហ៍. ភូមិរហាល.និងភូមិដូនអុន ក្នុងឃុំដូនកែវ ស្រុកពួកខេត្តសៀមរាប ដែលប្រារព្ធធ្វើនៅបរិវេណ វត្តនាមរូប ក្នុងឃុំដូនកែវ នាព្រឹកថ្ងៃ០១ ខែ សីហា ឆ្នាំ២០២៤ នេះ។ លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួកបានក្រើនរំលឹក និងជំរុញឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ដីទាំងអស់ត្រូវចូលរួមសហការជាមួយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីជួយពន្លឿនការចុះវាស់វែងដីធ្លីឲ្យបានលឿន។ លោក...
ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia គឺជាព្រឹត្តិការណ៍អន្តរជាតិមួយដ៏ធំ នៃការប្រមូលផ្ដុំនូវរថយន្តទំនើបៗ...
ស្ត្រីមកពីភ្នំពេញ និងខេត្ត៤ផ្សេងទៀត បានជួបពិភាក្សាគ្នាពីបញ្ហាដែលពួកគេបានជួបប្រទះ និងចូលរួមដោះស្រាយទាំងអស់គ្នា ព្រមទាំងមានវគ្គប្រឹក្សាជំនាញផ្លូវចិត្តដល់ស្ត្រី...
រយៈពេល ៦ខែ ឆ្នាំ២០២៤ នេះ ខេត្តសៀមរាប មានចំនួនគ្រោះថ្នាក់ចរាចរណ៍ និងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងប្រមាណជាង ៧០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ នៅក្នុងកិច្ចប្រជុំរបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។ របាយការណ៍ដដែល បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តទឹកដីខេត្តសៀមរាប បានកើតមានចំនួន ៧៥លើក កើនឡើង ៣៣លើក ស្មើ៧៨% និងបណ្តាលឱ្យស្លាប់ចំនួន...
សិក្ខាកាមទាំងអស់ដែលរៀនវិស័យសណ្ឋាគារឱ្យខិតខំសិក្សារៀនសូត្រ និងត្រងត្រាបស្តាប់គ្រូ ពីព្រោះថា ជំនាញនេះពិតជាសំខាន់ក្នុងវិស័យទេសចរណ៍...
ទេសាភិបាលធនាគារជាតិនៃកម្ពុជា តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជន។ ការសម្រេចបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកនៅខេត្តសៀមរាប ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រោមវត្តមានលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤។ លោកស្រី ជា សិរី បានបញ្ជាក់ថា ក្នុងករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំងដែលគិតថា មិនគួរបន្តឱ្យចរាចរនៅលើទីផ្សារបាន ធនាគារពាណិជ្ជនៅក្នុងខេត្តសៀមរាបត្រូវបញ្ជូនបន្តទៅប្ដូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្ដាលរបស់ធនាគារពាណិជ្ជនៅរាជធានីភ្នំពេញនោះទេ។...
កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាប សហការគ្នាចុះបង្ក្រាបគ្រឿងញៀនប្រមាណជិត១០គីឡូក្រាមនិងឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅសួរនាំ។ លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី២០ខែកក្កដានេះថា កាលពីថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១០.៣០នាទី កម្លាំងការិយាល័យប្រឆាំគ្រឿងញៀនសហការជាមួយកម្លាំងចម្រុះបារួមមាន កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក , មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ព្រមទាំងមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក បានចុះបង្រ្កាបករណី រក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុច...