ស្ត្រីមកពីភ្នំពេញ និងខេត្ត៤ផ្សេងទៀត បានជួបពិភាក្សាគ្នាពីបញ្ហាដែលពួកគេបានជួបប្រទះ និងចូលរួមដោះស្រាយទាំងអស់គ្នា ព្រមទាំងមានវគ្គប្រឹក្សាជំនាញផ្លូវចិត្តដល់ស្ត្រី...
រយៈពេល ៦ខែ ឆ្នាំ២០២៤ នេះ ខេត្តសៀមរាប មានចំនួនគ្រោះថ្នាក់ចរាចរណ៍ និងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងប្រមាណជាង ៧០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ នៅក្នុងកិច្ចប្រជុំរបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។ របាយការណ៍ដដែល បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តទឹកដីខេត្តសៀមរាប បានកើតមានចំនួន ៧៥លើក កើនឡើង ៣៣លើក ស្មើ៧៨% និងបណ្តាលឱ្យស្លាប់ចំនួន...
សិក្ខាកាមទាំងអស់ដែលរៀនវិស័យសណ្ឋាគារឱ្យខិតខំសិក្សារៀនសូត្រ និងត្រងត្រាបស្តាប់គ្រូ ពីព្រោះថា ជំនាញនេះពិតជាសំខាន់ក្នុងវិស័យទេសចរណ៍...
ទេសាភិបាលធនាគារជាតិនៃកម្ពុជា តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជន។ ការសម្រេចបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកនៅខេត្តសៀមរាប ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រោមវត្តមានលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤។ លោកស្រី ជា សិរី បានបញ្ជាក់ថា ក្នុងករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំងដែលគិតថា មិនគួរបន្តឱ្យចរាចរនៅលើទីផ្សារបាន ធនាគារពាណិជ្ជនៅក្នុងខេត្តសៀមរាបត្រូវបញ្ជូនបន្តទៅប្ដូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្ដាលរបស់ធនាគារពាណិជ្ជនៅរាជធានីភ្នំពេញនោះទេ។...
កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាប សហការគ្នាចុះបង្ក្រាបគ្រឿងញៀនប្រមាណជិត១០គីឡូក្រាមនិងឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅសួរនាំ។ លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី២០ខែកក្កដានេះថា កាលពីថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១០.៣០នាទី កម្លាំងការិយាល័យប្រឆាំគ្រឿងញៀនសហការជាមួយកម្លាំងចម្រុះបារួមមាន កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក , មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ព្រមទាំងមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក បានចុះបង្រ្កាបករណី រក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុច...
អាជ្ញាធរខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៤នេះថា អស់រយៈពេលជិត២ឆ្នាំហើយលោក ខឹម វាសនា នៅតែប្រើស្តាយដដែល ដើម្បីប្រមូលផ្តុំប្រជាពលរដ្ឋឲ្យមកចម្ការម្រេចក្បែរភ្នំគូលែន។ ប៉ុន្តែអាជ្ញាធរខេត្តសៀមរាប នៅតែបន្តទប់ស្កាត់មិនឲ្យមានពលរដ្ឋចាញ់បោកតទៅទៀតនោះទេ។ គួររម្លឹកថយក្រោយថា កាលពីថ្ងៃទី២៣ខែសីហាឆ្នាំ២០២២លោក ខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ។ លោកក៏អំពាវនាវឲ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចម្ការរបស់លោក ឯជើងភ្នំគូលែននៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយបាន។ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានតាំងខ្លួនជាតួអង្គព្រហ្ម (ពួកអមនុស្ស...
ជាលើកដំបូង និងជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីយប់មិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់នៅPub Street ក្នុងខេត្តសៀមរាប និងបានសួរនាំអាជីវករនៅទីនោះពីបញ្ហាលក់ដូររបស់ពួកគេ និងបញ្ហាភ្ញៀវទេសចរមកលេងកម្សាន្ត។ សម្តេចធិបតី អញ្ជើញចុះទៅនេះ ដោយស្លៀកពាក់បន្លំខ្លួនជាពលរដ្ឋសាមញ្ញ ដើម្បីសួរនាំបានព័ត៌មានពិតពីអាជីវករនៅPub Street ក្នុងខេត្តសៀមរាប។ តាមរយៈវីដេអូឃ្លីប សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងសម្លៀកបំពាក់អាវក្រៅពណ៌គគីការពារទឹកភ្លៀវ ហើយពាក់មួក និងពាក់ម៉ាសផង បានដើរចេញចូលពីហាងមួយទៅហាងមួយជាមួយអង្គរក្សមួយរូបដែលមើលទៅប្រៀបដូចជាអ្នកទេសចរក្នុងស្រុកមកលេងកម្សាន្តនៅក្នុងខេត្តសៀមរាបដូច្នេះអ៉ីចឹង។...