សៀវភៅនេះជាការនិទានរឿងខ្លីចំនួន១១ ដែលបានរៀបរាប់ពីដំណើជីវិតរបស់លោក ជុត ខៃ និងក្រុមគ្រួសារ ពេលរបបខ្មែរក្រហមដួលរលំទៅ ពីដំណើរចេញទៅជំរំជនភៀសខ្លួននៅឆ្នាំ១៩៧៩ និងពីជីវិតរបស់ខ្មែរនៅស្រុកបារាំង។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថាការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យ «មិនមែនជាការអនុវត្តសេរីភាពក្នុងការបញ្ចេញមតិនោះទេ»។
សេចក្ដីព្រាងច្បាប់ចំនួន២ដែលរៀបចំដោយក្រសួងយុត្តិធម៌ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចអនុម័តឯកភាពទាំងស្រុងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥នេះ។
សេចក្ដីព្រាងច្បាប់ស្ដីពីាការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តិឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យត្រូវបានដាក់ក្នុងរបៀបវារៈនៃការប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥នេះ។
ក្នុងស្ថានភាពដែលទ័ពរំដោះកាន់តែខិតជិតចូលដល់ទីក្រុងភ្នំពេញ កម្មាភិបាលរបស់ខ្មែរក្រហម និងគ្រួសារបាននាំគ្នាជ្រួលច្របល់រត់ចេញពីទីក្រុងតាមរថយន្តកាំមីញ៉ុង ម៉ូតូ កង់ ចេញគ្រប់ទិស។ ខណៈដែលមនុស្សរាប់ពាន់នាក់ផ្សេងទៀតបានសំរុកទៅស្ថានីយរថភ្លើងដើម្បីជម្លៀសខ្លួនទៅខេត្តបាត់ដំបង។
អ្នកវិភាគយល់ថាការរម្លឹកថ្ងៃជ័យជម្នះនេះជារឿងដែលចាំបាច់នឹងត្រូវធ្វើការពារកុំឱ្យមានសង្គ្រាម អំពើប្រល័យពូជសាសន៍កើតឡើងវិញ ក៏ដូចជាការគោរពដល់អ្នកដែលស្លាប់ និងរីករាយនូវការរស់រានមានជីវិតរបស់ប្រជាជនខ្មែរ។
សម្តេច ទៀ បាញ់ មិនអាចបំភ្លេចបានពីគ្រាដែលប្រយុទ្ធជាមួយ ខ្មែរក្រហម នៅតំបន់តស៊ូឃុំជ្រោយប្រស់