លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា បច្ចុប្បន្ននៅកម្ពុជាមានរោងចក្រធុនធំសរុបចំនួន ២១២៥រោងចក្រ ដែលមានទុនវិនិយោគសរុបចំនួន១៨,៥៦៦.៣លានដុល្លារ...
ប្រតិភូវិនិយោគិនចិន មានបំណងសិក្សាស្វែងយល់ពីសក្ដានុពលវិនិយោគ និងកាលានុវត្តភាពវិនិយោគ បទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យយានយន្តនៅកម្ពុជា។ ដោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក.អ.ក. និងអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន ដែលមានបំណងសែ្វងយល់អំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគ ព្រមទាំងសិក្សាលម្អិតអំពីនីតិវិធីនិងបទប្បញ្ញត្តិពាក់ព័ន្ធនានាក្នុងការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ត នៅកម្ពុជា។ មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តប្រកបដោយភាពទាក់ទាញលើសកម្មភាពវិនិយោគក្នុងវិស័យនេះ ក៏ដូចជាយន្តការផ្ដល់កិច្ចសម្រួលការវិនិយោគបរទេស និងក្នុងស្រុក ដូចមានចែងក្នុងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស លោកក៏បានលើកឡើងអំពីផែនទីបង្ហាញផ្លូវការអភិវឌ្ឍន៍វិស័យយានយន្ដ និងអេឡិចត្រូនិកនៅកម្ពុជាដែលជាឧបករណ៍...
នៅក្នុងរយៈពេល១១ខែឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា(CDC) បានអនុម័តគម្រោងវិនិយោគចំនួន ២០៣គម្រោង មានទុន ២៤៥៩,០៥លានដុល្លារ...
នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា(CDC) បានអនុម័តគម្រោងវិនិយោគចំនួន ១៦១គម្រោង មានទុន១៨២០,២លានដុល្លារ ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តអនុម័តឱ្យក្រុមហ៊ុនចំនួន៧ បង្កើតរោងចក្រកាត់ដេរ ផលិតស្បែកជើង ផលិតថ្នាំលាបពណ៌ បោកគក់ និងផលិតកាបូបគ្រប់ប្រភេទ លើទុនវិនិយោគសរុបប្រមាណ ៣៨.២លានដុល្លារ ដោយបានបង្កើតការងារ ៧៥៧៥នាក់ នៅខេត្តកំពង់ស្ពឺ...
កម្ពុជា ទទួលបានគម្រោងបង្កើតរោងចក្រថ្មីចំនួនបីបន្ថែមទៀត ដែលមានតម្លៃសរុបជិត ១៣លានដុល្លារ នៅខេត្តចំនួនបី រួមមាន ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ ....
នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា(CDC )បានអនុម័តគម្រោងវិនិយោគ ចំនួន១៤២គម្រោងមានទុន ១៧៦៤,១៩លានដុល្លារ...