ការព្រួយបារម្ភរបស់លោក ធ្វើឡើងដោយគូសភ្ជាប់នឹងការណ៍ដែលថា១/៤ នៃការនាំចេញមីក្រូឈីប និងបន្ទះឈីបរបស់ម៉ាឡេស៊ី មានទិសដៅទីផ្សារសហរដ្ឋអាមេរិក។
វិធានការដំឡើងពន្ធបង្កឱ្យមានសង្រ្គាមពាណិជ្ជកម្មសងសឹកគ្នាទៅវិញទៅមក ដែលធ្វើឱ្យខូចខាតសេដ្ឋកិច្ចដល់ប្រទេសដែលពាក់ព័ន្ធក្នុងជម្លោះ និងសេដ្ឋកិច្ចពិភពលោកទាំងមូល។
គោលនយោបាយការពារនិយម ដែលធ្វើឡើងដើម្បី «ការពារក្រុមហ៊ុនក្នុងស្រុកអាមេរិក» ជាក្ដីបារម្ភមួយសម្រាប់ប្រទេសនាំចេញទៅសហរដ្ឋអាមេរិកជាច្រើន។
គេមើលឃើញថា គោលនយោបាយតម្លើងពន្ធលើផលិតផលនាំចូលបរទេស ជាពិសេសចិន និងម៉ិកស៊ិក គឺជាស្នូលវោហាសាស្រ្តមួយរបស់លោក ត្រាំ ដែលកំពុងរងការប្រកួតប្រជែងយកដំណែងកំពូលយ៉ាងស្វិតស្វាញពីអនុប្រធានាធិបតីបច្ចុប្បន្ន លោកស្រី កាម៉ាឡា ហារីស ។
ពេញមួយយុទ្ធនាការរកសម្លេងឆ្នោតរបស់ខ្លួន អតីតប្រធានាធិបតីរូបនេះ បានសន្យាថានឹងយកពន្ធពី ១០-២០ ភាគរយ លើដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និង ៦០ ភាគរយ ទៅលើទំនិញរបស់ចិន ប្រសិនបើលោកឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីម្ដងទៀត។