ការប្រកាសរបស់ចិន ធ្វើឡើងនៅពេលដែលពន្ធបន្ថែមថ្មី ១០ ភាគរយ លើទំនិញចិនរបស់ ត្រាំ ចូលជាធរមាននៅថ្ងៃអង្គារ ទី ៤ មីនា នេះ (ម៉ោងនៅចិន)។
ប៉ូលិសសិង្ហបុរីបានចាប់ខ្លួនមនុស្សជាច្រើននាក់ ជុំវិញតួនាទីរបស់ពួកគេលើការទិញ និងដឹកជញ្ជូនបន្ទះឈីប Nvidia ដែលហាមឃាត់ទៅចិន។
ចិនបាននាំចូលទុរេនក្នុងតម្លៃ ៦,៩៩ ប៊ីលានដុល្លារកាលពីឆ្នាំមុន កើនឡើង ៤,១ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ។
សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ (PMI) ដែលបង្ហាញពីដំណើរការនៃសកម្មភាពផលិតកម្ម ឬរោងចក្រចិន មានប្រមាណ ៥០,២ ពិន្ទុ នៅខែកុម្ភៈ។
ការវិនិយោគរបស់ជប៉ុននៅចិន ធ្លាក់ចុះយ៉ាងគំហុកប្រមាណ ៦០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពី១ទសវត្សរ៍មុន មកត្រឹម ៤៩៣,១ ប៊ីលានយ៉េន។
ការដាក់ឱ្យប្រើប្រាស់នៃបញ្ញាសិប្បនិម្មិត (AI) ចុងក្រោយរបស់ក្រុមហ៊ុន AI ចិន DeepSeek កំពុងជួយជំរុញលើការវិនិយោគលើទីផ្សារភាគហ៊ុនរបស់ចិន។
ចិនបានថ្កោលទោសវិធានការ និងការគំរាមកំហែងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។