សន្តិសុខសង្គម២ ខែ ago
ជនជាប់ចោទបាញ់អ្នកកាសែតម្នាក់បណ្តាលឱ្យរបួសធ្ងន់ ត្រូវបាននគរបាលជំនាញឃាត់ខ្លួនដាក់ពន្ធនាគារ
ជនជាប់ចោទដែលបាញ់អ្នកសារព័ត៌មាននៅស្រុកជីក្រែងបណ្ដាលឱ្យរងរបួសធ្ងន់នោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ពន្ធនាគារនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដោយត្រូវចៅក្រមចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត ប្រឈមនឹងជាប់ពន្ធនាគារចាប់ពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ។ សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៨៖០០នាទី មានករណី ប៉ុនប៉ងឃាតកម្ម (បាញ់ដោយអាវុធកែច្នៃ ) នៅត្រង់ចំណុចដីចម្ការត្រពាំងរាំង ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ដែលបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពប្រើអាវុធកែច្នៃ...