ក្រសួងសុខាភិបាលរបស់ឥណ្ឌា បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីឆ្លង
ខណៈរលកទី ២ ដ៏អាក្រក់នៃជំងឺកូវីដ ១៩ បង្ហាញសញ្ញាធ្លាក់ចុះ ក្រោយករណីឆ្លងថ្មីមានតិចជាង ១០០,០០០ ករណីកាលពីថ្ងៃអង្គារ
ករណីជំងឺដ៏កម្រ ដែលគេហៅថា Mucormycosis ឥឡូវនេះ បានលេចចេញនៅក្នុងប្រទេសឈីលីហើយ ខណៈដែលករណីមួយទៀត
ជំងឺផ្សិត៣ប្រភេទស្រដៀងៗគ្នាបានលេចឡើងគួរឱ្យបារម្ភ ព្រោះវាសុទ្ធតែបង្កហានិភ័យខ្ពស់ដល់អ្នកជំងឺកូវីដ រហូតអ្នកជំងឺខ្លះចាំបាច់វះកាត់ភ្នែកចោល ទើបអាចរក្សាជីវិតបាន...
មនុស្សរាប់ពាន់នាក់ ត្រូវគ្រូពេទ្យវះយកភ្នែកចេញ បន្ទាប់ពីកើតជំងឺ “ផ្សិតខ្មៅ” នៅក្នុងប្រទេសឥណ្ឌា ដែលកំពុងរងការបំផ្លិចបំផ្លាញដោយវិបត្តិ
បន្ទាប់ពីជំងឺផ្សិតខ្មៅនិងផ្សិតស ករណីនៃការឆ្លងមេរោគផ្សិតលឿង ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង ដែលី ចំពេលមានការរីករាលដាល
រោគ Mucormycosis ឬជំងឺផ្សិតខ្មៅ អាចកើតមានគ្រប់ពេល បន្ទាប់ពីនរណាម្នាក់បានឆ្លងវីរុសកូវីដ-១៩ មិនថាអ្នកកំពុងស្នាក់នៅមន្ទីរពេទ្យ និងអ្នកធូរស្រាលពីជំងឺបានច្រើនថ្ងៃឬច្រើនសប្តាហ៍ហើយក៏ដោយ។ ដោយសារវីរុសកូវីដ-១៩ លុកលុយសរីរាង្គអ្នកជំងឺ វាអាចផ្ដល់អំណោយផលល្អដល់មេរោគផ្សិតរីកលូតលាស់ក្នុងរាងកាយបានយ៉ាងងាយ។ មូលហេតុគឺវីរុសនេះ ធ្វើឱ្យប្រព័ន្ធដង្ហើមនិងសរសៃឈាមរងការខូចខាត ដូច្នេះជាតិដែកសេរ៉ូមមានការកើនឡើង ដែលបង្កភាពងាយស្រួលសម្រាប់ផ្សិតដុះក្នុងសារពាង្គកាយ។ ចំណែកអ្នកជំងឺកូវីដដែលធ្លាប់ប្រើថ្នាំស្តេរ៉ូអ៊ីតលើសកំណត់ ក៏ផ្ដល់ឱកាសល្អជួយបង្កើនជាតិស្ករក្នុងឈាម ធ្វើឱ្យពួកគេងាយឆ្លងមេរោគផ្សិតដូចគ្នា។ មួយវិញទៀតដោយសារការចុះខ្សោយប្រព័ន្ធផ្លូវដង្ហើមនិងប្រព័ន្ធភាពស៊ាំក្នុងរយៈពេលវែង វាបណ្ដាលឱ្យអ្នកជំងឺងាយឆ្លងមេរោគផ្សិតលើស្រោមសួតផងដែរ៕ ប្រែសម្រួល៖ សន្យា ប្រភព៖ The Indian EXPRESS