តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីផ្ទះជំងឺរលាកភ្នែកក្នុងឆ្នាំ២០២៣ ក្រសួងសុខាភិបាលបានកំណត់មូលហេតុធំចំនួនបីប្រភេទដូចជា វីរុស បាក់តេរី អាឡែស៊ី ទើបបណ្ដាលឱ្យកើតមានជំងឺក្រហមភ្នែកលើមនុស្សចំនួន៩៣ នាក់ នៅភូមិសាស្ត្រភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី..
គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា កម្ពុជាផ្ទុះករណីភ្នែកក្រហម៩៣ករណី ក្នុងនោះជំងឺនេះកើតមានស្ត្រីចំនួន៥៧ករណី ក្រោយអ្នកភូមិចំនួន៨នាក់ បានចូលក្នុងប្រទេសវៀតណាម ដើម្បីចូលរួមកម្មវិធីបុណ្យសពបងប្អូន ហើយត្រឡប់មកវិញក៏កើតមានជំងឺរលាកភ្នែកនេះ ឆ្លងរាលដាលដល់ពលរដ្ឋរស់នៅភូមិជាមួយគ្