ប្រទេសអាល្លឺម៉ង់បានបញ្ជាទិញវ៉ាក់សាំង Bavarian Nordic ចំនួន៤ម៉ឺនដូសដើម្បីត្រៀមចាក់អ្នកដែលបានឆ្លងជំងឺអុតស្វា ប្រសិនបើការផ្ទុះក្នុងប្រទេសមានស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមន្ត្រីកំពុងចាត់វិធានការផ្សេងៗដើម្បីទប់ស្កាត់ឥឡូវនេះ។ និយាយក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ លោក Karl Lauterbach បាននិយាយកាលពីថ្ងៃអង្គារ៍ថា វិធានការដូចជាការដាក់នៅដាច់ដោយឡែកក្នុងរយៈពេលហោចណាស់២១ថ្ងៃសម្រាប់អ្នកឆ្លងគឺគ្រប់គ្រាន់សម្រាប់ការទប់ស្កាត់។ «ប្រសិនបើការរាលដាលបន្ថែមទៀត យើងនឹងចង់ត្រៀមខ្លួនដែលអាចទៅរួចគឺចាក់វ៉ាក់សាំងដែលមិនទាន់ត្រូវបានណែនាំទេនៅពេលនេះ ប៉ុន្តែប្រហែលជាអាចចាំបាច់»។ លោក Lauterbach និយាយដោយយោងលើយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងសម្រាប់អ្នកឆ្លង។ លោកបានបន្តថា ការផ្ទុះនៃជំងឺអុតស្វាអាចត្រូវបានទប់ស្កាត់បាន ហើយមិនមានសញ្ញានៃការចាប់ផ្តើមណាមួយនៃការរាតត្បាតថ្មីឡើយ។ អន្តរាគមន៍ទាន់ពេលវេលាអាចការពារបានយ៉ាងរឹងមាំមិនឲ្យមេរោគឆ្លងក្នុងសហគមន៍។ លោក Lothar Wieler...
អង្គការសុខភាពពិភពលោក (WHO) មិនមានភស្តុតាងអ្វីមួយដែលបញ្ជាក់ថា វីរុសអុតស្វាមានការបំប្លែងខ្លួននោះទេ។
ករណីជំងឺអុតស្វា (Monkeypox) ជាច្រើនត្រូវបានរាយការណ៍ ឬត្រូវសង្ស័យកំពុងកើនឡើងនៅចក្រភពអង់គ្លេស ព័រទុយហ្គាល់ និងអេស្ប៉ាញ។