ការកំណត់អទិភាពបែបនេះ ធ្វើឡើងចំពេលដែលរដ្ឋាភិបាលដឹកនាំគណបក្សភឿថៃរបស់លោកស្រី ប្ដេជ្ញាបង្កើនទុនបំរុងថាមពលដែលធ្លាក់ចុះ ដើម្បីទប់ទល់នឹងការឡើងថ្លៃថាមពល និងការនាំចូលច្រើននៃប្រេងឥន្ធនៈ។
ប្រភពម្នាក់ពីវិមានរដ្ឋាភិបាលបានប្រាប់បាងកកប៉ុស្តិ៍ ដោយនិយាយជាអនាមិកថា ក្រោយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចនៅប្រទេសថៃកាលពីខែកុម្ភៈមក គេមិនទាន់ឃើញមានសំណើសុំការពិភាក្សាបន្ថែមនោះទេ។ ក្នុងដំណើរទស្សនកិច្ចនោះ ថៃ និងកម្ពុជា បានយល់ព្រមបន្តការចរចាលើ OCA ដែលបានជាប់គាំងចាប់តាំងពីបញ្ហានេះលេចឡើងក្នុងឆ្នាំ ២០០១។