ទោះបីជាមានសញ្ញានៃការងើបឡើងវិញក៏ដោយ ឧស្សាហកម្មដែកថែបរបស់វៀតណាមនៅតែបន្តស្ថិតនៅក្រោមកម្រិតផលិតកម្មឆ្នាំ ២០២១។
ពន្ធ ២៥ ភាគរយ លើដែកថែបនាំចូលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យប្រទេសផ្គត់ផ្គង់ផ្សេងៗកាណាដា ឥណ្ឌា និងចិន ងាកទៅរកទីផ្សារជំនួសផ្សេងៗ រួមទាំងអឺរ៉ុប។
សហភាពអឺរ៉ុបបានឆ្លើយតបភ្លាមៗ ដោយប្រកាសថា ខ្លួននឹងដាក់ពន្ធប្រឆាំងលើទំនិញអាមេរិកចំនួន ២៦ ប៊ីលានអឺរ៉ូ ដោយចូលជាធរមាននៅខែមេសា។
អាជ្ញាធរវៀតណាមបានបើកការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចតម្លៃលើដែកថែបនាំចូលពីចិន និងឥណ្ឌា កាលពីខែកក្កដា ឆ្នាំមុន។
កាសែត Viet Nam News បានផ្សាយថា ម៉ាឡេស៊ីក៏បើកការស៊ើបអង្កេតលើប្រភេទដែកដូចគ្នាមានប្រភពមកពីចិន និងកូរ៉េខាងត្បូងផងដែរ។
ប្រទេសផ្គត់ផ្គង់ដែកថែម និងអាលុយមីញ៉ូមដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក រួមមានកាណាដា ប្រេស៊ីល និងម៉ិកស៊ិក បន្ទាប់មកគឺកូរ៉េខាងត្បូង និងវៀតណាម។
ប្រធានសហព័ន្ធ លោក Kriengkrai Thiennukul បាននិយាយថា អត្រាសមត្ថភាពប្រើប្រាស់របស់ឧស្សាហកម្មដែកថែបថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៧ឆ្នាំ ដោយក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ មានត្រឹម ២៩,៣ ភាគរយ ធ្លាក់ចុះពី ៣១,២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។