ទោះបីជាកម្មវិធីដំណើរកម្សាន្តនាំពលរដ្ឋទៅមើលការពិតនៅតាមព្រំដែន មិនទាន់បិទបញ្ចប់ តែលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃថា កម្មវិធីមួយនេះ ទទួលបានជោគជ័យយ៉ាងធំធេង
ការផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល ទៅកាន់ភូមិភាគឦសាន គឺជាឱកាសសម្រាប់ពលរដ្ឋបានទៅឃើញពីវឌ្ឍនភាព នៃការអភិវឌ្ឍន៍នៅតំបន់នោះ។ ប្រជាពលរដ្ឋសប្បាយរីករាយ និងគាំទ្រចំពោះការបង្កើតដំណើរកម្សាន្តសម្រាប់ពួកគាត់ អាចមានការឱកាសក្នុងការទៅទេសចរណ៍កម្សាន្តផង ក៏ជាផ្នែកមួយអាចឱ្យពួកគាត់បានមើលឃើញពីទិដ្ឋភាពពិតជាក់ស្តែងលើភាពរីកចម្រើននៅតំបន់ខេត្តជាប់ព្រំដែន។ ពលរដ្ឋបន្ថែមថា ការផ្តល់ដំណើរកម្សាន្តនេះ គឺជាចេតនាមួយដែលរាជរដ្ឋាភិបាលចង់ឱ្យប្រជាពលរដ្ឋរបស់ខ្លួនបានទៅមើលឃើញពិតជាក់ស្តែងថា កម្ពុជាមិនបានកាត់ទឹកដីរបស់ខ្លួនឱ្យប្រទេសជាតិសាសន៍ណានោះឡើយ ។ សូមបញ្ជាក់ថា ការផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃរបស់រាជរដ្ឋាភិបាលនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤តទៅ ដោយធ្វើឡើងតែនៅរៀងរាល់ចុងសប្តាហ៍តែប៉ុណ្ណោះ។ ការផ្តល់ជូននេះ គឺនឹងផ្តល់ជូនដល់ដំណាច់ឆ្នាំ២០២៤តែម្តង ។ ចំពោះការចុះឈ្មោះ គឺពលរដ្ឋអាចចុះឈ្មោះតាមប្រព័ន្ធអនឡាយ ( QR...
ក្នុងចំណោមតំបន់ទេសចរណ៍ដូចជាកន្លែងទឹកធ្លាក់ តំបន់ភ្នំ និងតំបន់សមុទ្រ មានហានិភ័យ ណាស់ បើសិនជាយើង
សម្រាប់អ្នកដែលចូលចិត្តការធ្វើដំណើរកម្សាន្ត គយគន់ ទេសភាពស្រស់បំព្រងនៃធម្មជាតិ សិក្តិសមបំផុតអំឡុងប៉ុន្មានខែនេះ
នៅពេលទៅលេងកម្សាន្តតំបន់ទឹកធ្លាក់ ដើម្បីបង្កើនសុវត្ថិភាពផ្ទាល់ខ្លួន មិនគ្រោះថ្នាក់ដល់អាយុជីវិត ត្រូវដឹងរឿងរ៉ាវទាំងនេះ...
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នឹងមានថ្ងៃឈប់សម្រាកដ៏យូរសម្រាប់ឲ្យបងប្អូន ប្រជាជនកម្ពុជា អាចទៅជួបជុំគ្រួសារទទួលទេវតាឆ្នាំថ្មី...
ប្រាសាទចំនួន ៥ ដែលលោកអ្នកមិនគួរមើលរំលងបានឡើងនៅពេលដែលទៅលេងខេត្តសៀមរាប...