កត្តាអាកាសធាតុអាក្រក់ដួចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងហានិភ័យភូមិសាស្ត្រនយោបាយដែលកើតសង្គ្រាមច្រើនកន្លែង គំរាមកំហែងដល់ការចំណាយតម្លៃស្បៀងខ្ពស់...
អ្នកជំនាញទីផ្សារទំនិញ បានប្រាប់ Anadolu ថា ក្រុមប្រទេសលក់ទំនិញកសិកម្មនឹងរងផលប៉ះពាល់ខ្លាំងបំផុតអំឡុង ឡា នីណា ដោយសារទឹកភ្លៀងកាន់តែច្រើននៅប្រេស៊ីល អាចបង្កើនផលិតកម្មសណ្តែកសៀង និងទាញតម្លៃទំនិញទម្លាក់ចុះ។ យ៉ាងណាមិញ ហានិភ័យនៃភ្លៀងធ្លាក់ខ្លាំង អាចបណ្តាលឱ្យមានទឹកជំនន់ ដែលជាហេតុធ្វើឱ្យខូចខាតដល់ដំណាំ និងរំខានដល់ការដឹកជញ្ជូន។