តម្លៃប្រេងទាំង២ បានធ្លាក់ចុះប្រមាណ ២ ភាគរយ រួចហើយ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ។
ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងម៉ាក Brent បានកើនឡើង ៤ ភាគរយ ខណៈតម្លៃប្រេងម៉ាក WTI បានកើនឡើង ៣,៧ ភាគរយ។
ដោយសារតែចិនជាប្រទេសដែលនាំចូលប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក ក្ដីបារម្ភពីកម្សោយតម្រូវការរបស់ប្រទេសនេះ កំពុងគ្របដណ្ដប់លើទំនុកចិត្តវិនិយោគិន ដោយលើសលុបលើក្ដីបារម្ភនៃភាពតានតឹងជុំវិញជម្លោះនៅមជ្ឈិមបូព៌ា ដែលជាធម្មតាធ្វើឱ្យតម្លៃប្រេងកើនឡើង។
តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ១,៨៩ ដុល្លារ ឬ ២,៥៧ ភាគរយ ដោយជួញដូរនៅត្រឹម ៧១,៥៧ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២បានធ្លាក់ចុះក្នុងថ្ងៃបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍កាលពីថ្ងៃសុក្រ ក្រោយក្ដីបារម្ភអំពីការរំខានការផ្គត់ផ្គង់បានធូរស្បើយ ពេលផលិតកម្មប្រេងឆៅនៅឈូងសមុទ្រម៉ិកស៊ិកបានបន្តឡើងវិញក្រោយព្យុះសង្ឃរា Francine បានបក់បោកផុត
កាលពីថ្ងៃអង្គារ តម្លៃរបស់ Brent បានធ្លាក់ចុះប្រមាណ ៤,៩ ភាគរយ ខណៈតម្លៃ WTI បានធ្លាក់ចុះប្រមាណ ៤,៤ ភាគរយ។
តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៤៥ សេន ឬ ០,៥៦ ភាគរយ ដោយជួញដូរត្រឹម ៧៩,២៣ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅនាពេលអនាគតអាមេរិក ម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ៥៨ សេន ឬ ០,៧៦ ភាគរយ ជួញដូរត្រឹម ៧៦,០៧...