អ្នកជំនាញលើកឡើងថា ការធ្លាក់ចុះនៃតម្លៃប្រេងអន្តរជាតិនេះ គឺដោយសារតែការស្រាកស្រាន្តនៃជម្លោះនៅមជ្ឈិមបូព៌ា ដែលកន្លងមកបានគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងឆៅអន្តរជាតិ។
តម្លៃប្រេងបានកើនឡើងជិត ២ ភាគរយ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃចន្ទ បន្ទាប់ពីការធ្លាក់ចុះ ៣ សប្តាហ៍ជាប់ៗគ្នា។
យ៉ាងណាមិញ តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះ ២,៨ ភាគរយ ខណៈតម្លៃ WTI ធ្លាក់ចុះ ៤,១ ភាគរយ នៅសប្ដាហ៍នេះ។
ខណៈ ត្រាំ ជំរុញការបង្កើនផលិតកម្មក្នុងស្រុក គេរំពឹងថា ទីផ្សារប្រេងនឹងជួបនូវការផ្គត់ផ្គង់លើសតម្រូវការក្នុងឆ្នាំនេះ ដោយសារតែកម្សោយនៃសកម្មភាពសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរថាមពលបៃតង ដែលដាក់សម្ពាធលើតម្រូវការក្នុងប្រទេសធំៗរួមមាន សហរដ្ឋអាមេរិក និងចិន។
អ្នកវិភាគ និងអ្នកជំនាញផ្នែកពាណិជ្ជកម្មប្រេង បានលើកឡើងថា ការណ៍នេះបង្កជាហានិភ័យសម្រាប់ការផ្គត់ផ្គង់ ដែលនឹងធ្វើឱ្យតម្លៃប្រេងបន្តហក់ឡើង។
តម្លៃប្រេងឆៅទាំង២ បានកើនឡើងប្រមាណ ១,៤ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍។