តម្លៃប្រេងទាំង២ កើនជិត ១ ភាគរយ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃព្រហស្បតិ៍។
ការកើនឡើងនេះបណ្ដាលមកពីការព្រួយបារម្ភជុំវិញការជាប់ឆ្នោតជាថ្មីរបស់លោក ត្រាំ ដែលអាចនឹងបង្កការរំខានដល់ការផ្គត់ផ្គង់ប្រេងរបស់អ៊ីរ៉ង់ និងវេណេស៊ុយអេឡា។
អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងពន្យារពេលការដំឡើងផលិតកម្មប្រេងនៅខែធ្នូតាមការគ្រោងទុក រយៈពេល១ខែ ដោយសារតែកម្សោយតម្រូវការ និងកំណើននៃការផ្គត់ផ្គង់នៃប្រទេសក្រៅអង្គការ។
ទោះបីជាវាធ្លាក់ចុះក្នុងអត្រាប្រចាំថ្ងៃក៏ដោយ ប៉ុន្តែតម្លៃម៉ាកប្រេងទាំង២ បានកើនឡើងជាង ១ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍ ដែលជាកំណើន២សប្ដាហ៍ជាប់ៗគ្នា។
អ្នកវិភាគ បានទាញភ្ជាប់ការធ្លាក់ចុះនៃតម្លៃប្រេងនេះ ទៅនឹងព័ត៌មានពីលទ្ធភាពបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសប៊ូឡាហ៍ ហើយថាតម្លៃអាចនឹងបន្តឡើងចុះទៅតាមស្ថានភាពនៃជម្លោះ ចំពេលដែលភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កំពុងបន្ត។
ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះប្រហែល ៣ ភាគរយ ខណៈតម្លៃប្រេងម៉ាក WTI បានធ្លាក់ចុះប្រហែល ៥ ភាគរយ។
តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះ ៣៩ សេន ឬ ០,៥២ ភាគរយ ដោយជួញដូរនៅតម្លៃ ៧៤,៤៩ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក WTI បានធ្លាក់ចុះ ៣ សេន ឬ ០,០៤ ភាគរយ មកនៅត្រឹម ៧១,៩២ ដុល្លារ/បារ៉ែល។