តម្លៃប្រេងទាំង២បានធ្លាក់ចុះក្នុងថ្ងៃបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍កាលពីថ្ងៃសុក្រ ក្រោយក្ដីបារម្ភអំពីការរំខានការផ្គត់ផ្គង់បានធូរស្បើយ ពេលផលិតកម្មប្រេងឆៅនៅឈូងសមុទ្រម៉ិកស៊ិកបានបន្តឡើងវិញក្រោយព្យុះសង្ឃរា Francine បានបក់បោកផុត
វាគឺជាការធ្លាក់ចុះជាថ្មី បន្ទាប់ពីតម្លៃប្រេងទាំង២បានកើនមកវិញតិចតួច ក្រោយតម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះក្រោយ ៧០ ដុល្លារ/បារ៉ែល ជាលើកដំបូងក្នុងរយៈពេលជិត៣ឆ្នាំ កាលពីថ្ងៃអង្គារ។
តម្លៃប្រេងទំនងជានឹងបន្តធ្លាក់ចុះ ដោយសារតែប្រទេសផលិតប្រេងបង្កើនទិន្នផលលើសពីតម្រូវការសកល ដែលចុះខ្សោយរួចទៅហើយ។
កាលពីថ្ងៃអង្គារ តម្លៃរបស់ Brent បានធ្លាក់ចុះប្រមាណ ៤,៩ ភាគរយ ខណៈតម្លៃ WTI បានធ្លាក់ចុះប្រមាណ ៤,៤ ភាគរយ។
ម៉ាក Brent បានធ្លាក់ចុះ ៥៦ សេន ឬ ០,៧ ភាគរយ ដោយជួញដូរនៅត្រឹម ៧៦,៣៧ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ៤៥ សេន ឬ ០,៦ ភាគរយ ត្រឹម ៧៣,១០ ដុល្លារ/បារ៉ែល។...
រ៉យទ័រ រាយការណ៍ថា ដោយសារតែការប្រយុទ្ធសងសឹកគ្នារវាងសម្ព័ន្ធមិត្តលោកខាងលិចជាមួយក្រុមហ៊ូធី និងភាពតានតឹងនៅក្នុងតំបន់សមុទ្រក្រហម...
តម្លៃប្រេងពិភពលោកមានការឡើងថ្លៃតិចតួច ដោយសារតែអ្នកវិនិយោគកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់នៅសមុទ្រក្រហម ក្រោយការវាយប្រហារនាពេលថ្មីៗនេះ