តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើងនៅពេលបញ្ចប់ការជួញដូរនៅថ្ងៃព្រហស្បតិ៍ ដែលជាកំណើន៣ថ្ងៃជាប់ៗគ្នា ជុំវិញកង្វល់នៃការផ្គត់ផ្គង់។
កំណើននៃតម្លៃជួញដូរព្រឹកថ្ងៃចន្ទនេះ ជំរុញដោយការទាមទារជាថ្មីរបស់លោក ត្រាំ កាលពីថ្ងៃសុក្រ ឱ្យ OPEC ទម្លាក់តម្លៃប្រេង ដើម្បីបំបាក់វិស័យហិរញ្ញវត្ថុរុស្ស៊ី ហើយឆ្ពោះទៅរកការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
ការកើនឡើងគួរឱ្យកត់សម្គាល់នេះ ត្រូវបានអ្នកវិភាគគូសភ្ជាប់ទៅនឹងវិធានការទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើវិស័យប្រេងរបស់រុស្ស៊ី ជុំវិញការឈ្លានពានអ៊ុយក្រែន ដែលកំពុងបន្ត។
ក្រុមអ្នកវិភាគពីក្រុមហ៊ុនប្រឹក្សាថាមពល FGE បានលើកឡើងថា តម្លៃប្រេងនឹងឡើងចុះនៅត្រឹមកម្រិតនេះ ដោយសារតែរដូវបុណ្យឈប់សម្រាកអន្តរជាតិចុង និងឆ្លងឆ្នាំ។
តម្លៃប្រេងទាំង២បានធ្លាក់ចុះជាង ២ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍ ពេលបញ្ចប់ការជួញដូរនៅថ្ងៃសុក្រសប្តាហ៍មុន ដោយសារក្តីបារម្ភអំពីកំណើនសេដ្ឋកិច្ចពិភពលោក និងតម្រូវការប្រេង