តម្លៃប្រេងទាំង២ម៉ាក បានកើនឡើងជិត ៤ ភាគរយ សម្រាប់ការជួញដូរនៅសប្ដាហ៍នេះ ក្រោយធ្លាក់ចុះប្រមាណ ៧ ភាគរយ កាលពីសប្ដាហ៍មុន
អ្នកវិភាគបានគូសភ្ជាប់ការឡើងតម្លៃនេះ ទៅនឹងព្យុះសង្ឃរា Milton ដែលកំពុងវាយប្រហារសហរដ្ឋអាមេរិក ដែលជាប្រទេសផលិត និងប្រើប្រាស់ប្រេងដ៏ធំបំផុតរបស់ពិភពលោក។
អ្នកវិភាគលើកឡើងថា ការវិវត្តចុងក្រោយ បង្កការព្រួយបារម្ភថា ជម្លោះនៅតំបន់មជ្ឈិមបូព៌ានឹងកើនឡើងកាន់តែក្ដៅ ទោះបីជាក្រុមហេសប៊ូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បដិសេធការវាយប្រហារកាលពីថ្ងៃសៅរ៍ក៏ដោយ ដែលនេះបន្តការរំខានផ្នែកផ្គត់ផ្គង់ប្រេងឆៅសកល ហើយធ្វើឱ្យតម្លៃប្រេងកើនឡើង។ យ៉ាងណាមិញ កំណើនតម្លៃស្ថិតនៅកម្រិតតិចតួច ដោយសារតែតម្រូវការប្រេងឆៅរបស់ចិន ដែលជាប្រទេសនាំចូលប្រេងឆៅធំជាងគេបំផុតលើពិភពលោក នៅតែបន្តទន់ខ្សោយ