សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា គ្មានការស៊ុមគ្រលុំគ្នារវាងគ្រួសារសម្ដេចតេជោ ហ៊ុន សែន ជាមួយគ្រួសារលោក ថាក់ ស៊ីនស៊ីណាវ៉ាត្រា ដើម្បីលួចបូមប្រេងស្ងាត់ៗចេញពីតំបន់រ៉ែប្រេងកាតនៅតំបន់ត្រួតស៊ីគ្នា (OCA) ឡើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្ដេចនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ដូច្នេះ៖« គ្មានគ្រួសារសម្ដេចតេជោ...
នាយករដ្ឋមន្រ្តីថៃលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានលើកឡើងថា ការចរចារ
ការកំណត់អទិភាពបែបនេះ ធ្វើឡើងចំពេលដែលរដ្ឋាភិបាលដឹកនាំគណបក្សភឿថៃរបស់លោកស្រី ប្ដេជ្ញាបង្កើនទុនបំរុងថាមពលដែលធ្លាក់ចុះ ដើម្បីទប់ទល់នឹងការឡើងថ្លៃថាមពល និងការនាំចូលច្រើននៃប្រេងឥន្ធនៈ។
ប្រភពម្នាក់ពីវិមានរដ្ឋាភិបាលបានប្រាប់បាងកកប៉ុស្តិ៍ ដោយនិយាយជាអនាមិកថា ក្រោយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចនៅប្រទេសថៃកាលពីខែកុម្ភៈមក គេមិនទាន់ឃើញមានសំណើសុំការពិភាក្សាបន្ថែមនោះទេ។ ក្នុងដំណើរទស្សនកិច្ចនោះ ថៃ និងកម្ពុជា បានយល់ព្រមបន្តការចរចាលើ OCA ដែលបានជាប់គាំងចាប់តាំងពីបញ្ហានេះលេចឡើងក្នុងឆ្នាំ ២០០១។